ខេត្តបាត់ដំបង ៖ បុរសជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ត្រូវប្រពន្ធប្រទះឃើញស្លាប់ក្នុងបន្ទប់នៅសាលាឯកជនមួយយីហោ
«មូលដ្ឋានពន្លឺនៃចំណេះដឹង» កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី០៥ តុលា ២០១៥ នេះ ស្ថិតនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយសង្ស័យថា កើតខ្យល់.គរ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហួត បានគា អាយុ៣៧ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស មានស្រុកកំណើតនៅប្រាសាទបាល្លង្គ ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះតាន់ ប៊ិច អាយុ៣៤ឆ្នាំ ដោយទាំង២នាក់ស្នាក់នៅផ្ទះជួលជិតសាលាឯកជនខាងលើ ។
បើតាមស្ត្រីជាប្រពន្ធឱ្យដឹងថា នៅយប់ថ្ងៃទី០៤ តុលា ប្តីរបស់គាត់មិនបានស្នាក់នៅផ្ទះជួលជាមួយគាត់ទេ គឺគាត់ទៅសម្រាន្តនៅបន្ទប់ក្នុងសាលាឯកជនខាងលើនោះ ។ ហើយនៅវេលាយប់ជ្រៅ គាត់បានឮសូរសំឡេងក្អកខ្លាំង ដែលប្តីគាត់តែងតែក្អកដូចរាល់ដង ហើយក៏មិនបានចាប់អារម្មណ៍អ្វីដែរ ។ លុះនៅព្រឹកថ្ងៃទី០៥ តុលា គាត់បានដើរទៅអង្រួនដាស់ប្តីគាត់ ក៏ឃើញមានសភាពរឹងទៅហើយ ដោយមិនដឹងថា ប្តីគាត់ដាច់ខ្យល់ស្លាប់តាំងពីពេលនោះទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ