ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើត​មាននៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ទិវា​សត្វ​តោ​ពិភពលោក
ទិវា​សត្វ​តោ​ពិភពលោក​ជា​គម្រោង​ការពារ​ពូជ​តោ​នៅ​លើ​ពិភពលោក ដែល​រៀបចំ​ឡើងជា​លើក​ដំបូង​នៅ​ថ្ងៃ​ទៅ​១០ សីហា ២០១៥ ដើម្បី​ឱ្យ​យល់​ច្បាស់​នូវ​សារសំខាន់​ក្នុ

១-​ទិវា​សត្វ​តោ​ពិភពលោក
ទិវា​សត្វ​តោ​ពិភពលោក​ជា​គម្រោង​ការពារ​ពូជ​តោ​នៅ​លើ​ពិភពលោក ដែល​រៀបចំ​ឡើងជា​លើក​ដំបូង​នៅ​ថ្ងៃ​ទៅ​១០ សីហា ២០១៥ ដើម្បី​ឱ្យ​យល់​ច្បាស់​នូវ​សារសំខាន់​ក្នុង​ការ​ថែ​ទាំង​ពូជ​សត្វព្រៃ ដែល​នៅ​សេសសល់ ២០០.០០០​ក្បាល ។ រូបភាព​បង្ហាញ​នេះ គឺ​អ្នកទេសចរ​ជិះ​រថយន្ដ​តាម​មើល​តោ​ញី ក្នុង​ឧទ្យាន​ជាតិ​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ។

២-​បញ្ជា​ដោយ​ខូ​រ​ក្បាល
សាស្ដ្រាចារ្យ និង​សិស្ស​សាកល្បង​ប្រើ​ឧបករណ៍​បញ្ជា​មនុស្សយន្ដ ។ បច្ចុប្បន្ន​កំពុង​អភិវឌ្ឍ​ឱ្យ​មនុស្ស​យន្ដ​ធ្វើ​តាម​បញ្ជា​បត់​ឆ្វេង ស្ដាំ និងចាប់​របស់របរ​បាន​នៅ​ក្រុង​ជី​ង​ចូ ខេត្ត​ហ៊ឺណា​ន ។

៣-​សិល្បៈ​នៃ​ការ​រៀប​ធុង​ទឹកដោះគោ 
អ្នកស្រុក​នាំ​គ្នា​រៀបចំ​ធុង​ទឹកដោះគោ តូច​ៗ​ជាង​៨០​ធុង នៅ​លើខ្នងភ្នំ​ខ្ពស់​ជាង​នីវ៉ូទឹក សមុទ្រ​២០០០​ម៉ែត្រ ភាគ​ខាងត្បូង​ប្រទេសស្វ៊ី​ស ដើម្បី​បង្កើត​ជា​រូប​សិល្បៈ​តាម​គោល​គំនិត «​ធុង​ទឹកដោះគោ​គ្មាន​ព្រំដែន​» ។

៤-​ប្រឆាំង​នឹង​ការ​សម្លាប់​ក្រពើ​យក​ស្បែក
តារា​បង្ហាញ​ម៉ូ​ដ​អូស្ដ្រាលី រ៉ូ​សេល រ៉េ​ស ដោះ​អាវ​លាប​ពណ៌​លើ​ដើមទ្រូង​ដូច​ក្រពើ ដេក​នៅ​លើ​តុ​ខាង​មុខ​ហាង «HERMES» ជា​ស្លាក​យីហោ​ដ៏​ល្បីឈ្មោះ​របស់​បារាំង នៅ​សី​ុ​ដ​នី ប្រទេស​អូស្ដ្រាលី ដោយ​មាន​សកម្មជន PETA រួម​គ្នា​កាន់​សា្ល​កប​ដា​ប្រឆាំង​នឹង​ការ​សម្លាប់​ក្រពើ យក​ស្បែក​ផលិត​ជា​កាបូប ។

៥-​ការ​ប្រកួត​ចាប់​ជ្រូក
ពិធី​ប្រកួត​ចាប់​ជ្រូក​នៅ​ក្នុង​ភក់​ប្រចាំឆ្នាំ បាន​រៀបចំ​ឡើង​លើក​ទី​៣៧ នៅ​ភូមិ​សង់​ពែ​ប៉េ​ទូ រដ្ឋ​គ្វី​ប៊េ​ក ប្រទេស​កា​ណា​ដា ដោយ​មាន​អ្នកចូលរួម​ចំនួន ២០​នាក់ ដេញចាប់​ជ្រូក​នៅ​លើ​ភក់ ចំពោះ​អ្នក​ណា​ចាប់​ដាក់​ទ្រុង​បាន​មុ​​ន គឺជា​អ្នក​ឈ្នះ ។

៦-​បំបាត់​កំ​ដៅ​ក្នុង​ខ្លួន
ស្ដ្រី​ជា​ច្រើន​នាក់​នាំ​គ្នា​លេង​ទឹក​បំបាត់​កំ​ដៅ​ក្នុង​ខ្លួន​នៅ​ទីតាំង​លោតទឹក​មួយ​នា​ភាគ​កណ្ដាល ប្រទេស​ប៉ូ​ឡូញ ខណៈ​សីតុណ្ហភាព​ឡើង​ដល់​៣៥​អង្សា​សេ ។

៧-​ដំរី​ស្រេកទឹក
ជនជាតិ​អា​មេ​រិ​ក​២​នាក់​ដែល​កំពុង​បត់ជើង​ក្នុង​បន្ទប់ទឹក មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ដំរី​មួយ​ក្បាល យក​ប្រមោយ​បឺ​ក​ទឹក​នៅ​ក្នុង​ថូ​បង្គន់ ប្រទេស​បុត​ស្វា​ណា ។ ទោះបីជា​ទឹក​នៅ​ក្នុង​បឹង​ក្បែរ​នោះ​ក៏​ដោយ ប៉ុន្ដែ​បណ្ដា​ដំរីព្រៃ​នៅ​ក្បែរ​នោះ​និយម​ផឹកទឹក​បង្គន់​ច្រើន​ជាង ។

៨-​បា​ឡុ​ង​នៅ​អង់គ្លេស
បា​ឡុ​ង​រូប​សំពៅ និង​ពានរង្វាន់​ដ៏​ធំ ត្រៀម​បង្ហោះ​ទៅ​លើ​មេឃ នៅ​ក្នុង​ពិធី​ប្រ៊ី​ស្ដុល អី​ុ​ន​ធើ​ណេ​ស្យូ​ណ​លប​ន​លូន ហ្វ៊ី​យ៉ា ក្រុង​ប្រ៊ី​ស្ដុល ភាគ​ខាងលិច ឆៀង​ខាងត្បូង ប្រទេស​អង់គ្លេស ។

៩-​អភិរក្ស​សត្វ​កុក
ក្រុម​អភិរក្ស​សត្វ​ថ្លឹង និង​វាស់​ចំពុះ​កូន​កុក នៅ​ភាគ​ខាងត្បូង​ប្រទេស​អេ​ស្បា​៉​ញ ដោយ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៅ​ក្នុង​គំរោង​អភិរក្ស​សត្វ​ដ៏​កម្រ​នៅ​លើ​ពិភពលោក ៕