ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ម៉ូតូធុនឌ្រីមC១២៥មួយគ្រឿង ត្រូវអ្នកដំណើរប្រទះឃើញនៅកៀបជាប់ជាមួយនិងបង្កោលភ្លើងនិងមានព្រៃជុំវិញ ខណៈដែលរកម្ចាស់ម៉ូតូមិនឃើញ ឃើញតែស្បែកជើង និងប្រាក់ចំនួន៥ពាន់រៀលនៅក្បែរនោះ ដែលហេតុការណ៍នេះ ធ្វើឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង២៥នាទីព្រឹកថ្ងៃទី០៥ តុលា ២០១៥ នេះ ស្ថិតនៅចំណុចប្រប
មាត់ស្ទឹងក្នុងភូមិឡឥដ្ឋ សង្កាត់ព្រៃព្រះស្តេច ក្រុងបាត់ដំបង ។
ប្រភពបានឱ្យដឹងថា ម៉ូតូខាងលើពាក់ស្លាកលេខបាត់ដំបង 1H-5682 ដោយបច្ចុប្បន្នត្រូវកម្លាំងសមត្ថកិច្ចកំពុងចុះឆែកមើលនៅជុំវិញកន្លែងកើតហេតុ និងក្នុងមាត់ស្ទឹងនោះផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ