ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា នៅប៉ុន្មាននាទីមុននេះ មានមនុស្សម្នាក់បានរាយការណ៍ទៅវិទ្យុABCដោយប្រាប់ថា មានមនុស្សស្លាប់២នាក់នៅផ្តុំដីឡូត៍ជិតផែកំពង់កណ្តាល ក្រុងកំពត ។
ប្រភពដដែលបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាម សមត្ថកិច្ចចម្រុះខេត្តកំពត ដឹកនាំដោយលោកស្នងការខេត្ត បានដុតដៃដុតជើងចុះទៅដល់កន្លែងកើតហេតុ ដើម្បីរុករកគ្រប់ចំណុចដែលមនុស្សម្នាក់នោះបានរាយការណ៍ ប៉ុន្តែរកមិនឃើញសោះ ហើយលេខទូរស័ព្ទដែលវិទ្យុខាងលើឱ្យទាក់ទងទៅមនុស្សម្នាក់ទៀតសោធ ក៏ទាក់ទងមិនចូល សង្ស័យជាការបំប៉ោងព័ត៌មាន ឬយ៉ាងណានោះទេ?
ទោះបីជាយ៉ាងណាក៏ដោយ នៅម៉ោងជាង៩ព្រឹកថ្ងៃទី៥ តុលា នេះ សមត្ថកិច្ចចម្រុះខេត្ត នៅតែបន្តសកម្មភាពរុករក និងស្រាវជ្រាវរកឱ្យឃើញការពិត ៕





ចែករំលែកព័តមាននេះ