ខេត្តព្រះសីហនុ ៖ ពេលនេះ ចោរកាច់.កម៉ូតូគេពីកំពង់សិលាមកពួននៅក្នូងចំការដូងប្រេងត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បានម្នាក់ហើយ ហើយកំពុងបន្តតាមចាប់បក្សពួកម្នាក់ទៀត។
ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណទេ ។
គួរបញ្ជាក់ថា កាលពីពេលមុននេះបន្តិច សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកព្រៃនប់សហការជាមួយកងរាជអាវុធហត្ថ ខេត្ត និងតាមស្នាក់ការស្របបណ្តោយផ្លូវជាតិលេខ៤កំពុងធ្វើការឡោមព័ទ្ធ ជនសង្ស័យកាច់.កម៉ូតូ២នាក់ ជិះម៉ូតូផ្សេងគ្នា ដែលបានផ្តួលម៉ូតូចោលរត់ចូលក្នុងចំការដូងប្រេង បន្ទាប់ពីលួចម៉ូតូគេពីស្រុកកំពង់សិលាជិះគេចខ្លួនតាមផ្លូវ ជាតិលេខ៤ទៅដល់ចំណុចចំការដូងប្រេងក្នុងឃុំជើងគោ ស្រុកព្រៃនប់៕


ចែករំលែកព័តមាននេះ