ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវប៉េអឹមខេត្តបន្ទាយមានជ័យឃាត់ខ្លួនកាលពីវេលាម៉ោង១០យប់ ថ្ងសទី៣ តុលា ២០១៥ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាប់ពីជននោះយកកាំបិតផ្គាក់កាប់ក្បាលប្រពន្ធបណ្តាលឱ្យរបួសធ្ងន់ដេរជាង១០ថ្នេរ ដោយសារខឹងសុំប្រពន្ធដែលកំពុងមានជំងឺទាចទឹករួមភេទមិនបាន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះស្រឿង ម៉ៅ អាយុ៥៨ឆ្នាំ ចំណែកប្រពន្ធឈ្មោះវ៉ាក់ មូល អាយុ៥៧ឆ្នាំ មានកូន៨នាក់ក្នុងបន្ទុក រស់នៅភូមិកើតហេតុខាងលើ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ