ពង្រឹងកម្លាំងដល់ព្យុះសង្ឃរាប្រភេទទី៤ ព្យុះឈ្មោះ JOAQUIN បណ្តាលឱ្យមនុស្សស្លាប់៤នាក់ ហើយនៅសហរដ្ឋអាមេរិក ក្នុងនោះ៣នាក់នៅរដ្ឋការ៉ូលីនខាងត្បូង រួចព្យុះនេះកាលពីថ្ងៃទី៣ តុលា មានកម្លាំងខ្យល់រហូតដល់ល្បឿន២៤០គីឡូម៉ែត្រ ក្នុង១ម៉ោង ។
យោងតាមមជ្ឈមណ្ឌលជាតិអាេមរិកខាងខ្យល់ព្យុះ NHC ថា ក្រោយពីបោកបក់កាត់បាហាម៉ាស់ ហើយបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅហៃទី និងគុយបា ព្យុះ JOAQUIN នាវេលាម៉ោង២១ម៉ោងសាកល ស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រ ភាគនិរតីប្រជុំកោះ BERMUNDES ។ ព្យុះនេះអាចមកដល់ភាគខាងលិចប្រជុំកោះ BERMUDES នាថ្ងៃទី៤ តុលា ។ ការបោកបក់នៃព្យុះនេះឆ្ពោះមកកាន់ BERMUNDES គឺក្រោយបោកបក់លើបាហាម៉ាស់ ដែលនៅទីនោះកងឆ្មាំឆ្នេរសមុទ្រតាមរុករកមិនទាន់ឃើញនៅឡើយនូវនាវាកាហ្គោធំមួយ បណ្តោយ២២៥ម៉ែត្រ ។ នាវាឈ្មោះ EL FARO នេះបានបាត់ដានចាប់តាំងពីថ្ងៃទី១ តុលា មក ជាមួយមនុស្សជិះក្នុងនោះ៣៣នាក់ ។ តំបន់ជាច្រើននៃប្រជុំកោះបាហាម៉ាស់ រងការបំផ្លាញដោយផ្ទះទាំងឡាយត្រូវកម្ទេច ហើយប្រជាជនជាច្រើនគ្រួសារពុំមានភ្លើងអគ្គិសនីប្រើ ។
ផ្នែកមួយធំនាភាគអាគេ្នយ៍សហរដ្ឋអាមេរិក ហើយពិសេសនៅរដ្ឋការ៉ូលីនខាងត្បូងឥទ្ធិពលព្យុះនេះនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីច្រើនថ្ងៃមកហើយ រួចបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ។ ទូរទស្សន៍ NBC គូសបញ្ជាក់ថា ពលរដ្ឋអាេមរិកប្រមាណជា២០០លាននាក់នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នទឹកជំនន់នាថ្ងៃទី៣ តុលា ។ ភ្លៀងបន្តធ្លាក់ខ្លាំងនាថ្ងៃទី៣ តុលា និងយប់ថ្ងៃនោះក្នុងផ្នែកមួយធំភាគអាគ្នេយ៍សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ