ការប្រកួតការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់វ៉ា្លឌីមៀឃ្លីតស្កូ ជាមួយកីឡាករអង់គ្លេស ថៃសាន់ ហ្វឺរី ត្រូវបានលើកពេលទៅថ្ងៃទី២៨ វិច្ឆិកា ក្នុងទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ ។
សូមបញ្ជាក់ថា វ៉ា្លឌីមៀដែលជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBA, IBF និង WBO គ្រោងនឹងឡើងវ៉ៃជាមួយកីឡាករហ្វឺរីនៅថ្ងៃទី ២៤ តុលា ខាងមុខនេះ ប៉ុន្តែដោយសារកីឡាករអ៊ុយក្រែនរូបនេះរងរបួសកំភួនជើងទើបការប្រកួតត្រូវលើកពេល ។
កីឡាករហ្វឺរី បានប្រកាសលើបណ្តាញកម្សាន្តទ្វីទ័ររបស់ខ្លួនថា ការប្រកួតរបស់ខ្លួននឹងត្រូវលើកទៅធ្វើនៅថ្ងៃទី២៨ វិច្ឆិកា ។ កីឡាករហ្វឺរី កាលពីខែកក្កដាកន្លងទៅ បានហៅឃ្លីតស្កូថា «ជាមនុស្សគួរឱ្យធុញទ្រាន់ និងចោលម្សៀតទៀតផង » ។
វ៉ា្លឌីមៀ ឃ្លីតស្កូ អាយុ៣៩ឆ្នាំ ធ្លាប់ប្រកួត៦៧ដង ឈ្នះ៦៤ដង ចាញ់៣ដង និងផ្តួលដៃគូឱ្យសន្លប់៥៣ដង ។ ចំណែក ថៃសាន់ ហ្វឺរី អាយុ២៧ឆ្នាំ ធ្លាប់ប្រកួត២៤ដង មិនដែលចាញ់ និងផ្តួលដៃគូឱ្យសន្លប់១៨ដង ៕
ចែករំលែកព័តមាននេះ