ក្លិបបាល់ទាត់យក្សដែលមានរហស្សនាមថា អ្នកមានបុណ្យគឺ Barcelona បានបញ្ចេញឈុតឃោសនាភាពយន្តដែលប្រើពេលផលិត២ឆ្នាំស្ដីពីប្រវត្តិរយៈពេល១១៦ឆ្នាំនៃការកកើត និងភាពល្បីល្បាញរបស់ក្លិបប្រចាំប្រទេសអេស្ប៉ាញ ។
ភាពយន្តនោះមានឈ្មោះថា Barca Dreams ដែលមានអតីតកីឡាករនិងកីឡាករល្បីៗរបស់ក្លិបចូលរួមថតដូចជាលោកហ្ការី លីនីឃើ អតីតខ្សែប្រយុទ្ធរបស់ក្លិបវ័យ៥៤ឆ្នាំ, កីឡាករ ហ្សាវី, កីឡាករចូហាន ក្រាហ្វ និងកីឡាករម៉េសស៊ី ។ សមាសភាពកីឡាករខាងលើនេះសុទ្ធតែមានបទពិសោធន៍ល្អលេងឱ្យក្លិបទោះបីមានតួនាទីផ្សេងគ្នាក្ដី ។
ភាពយន្តផ្ទាល់ខ្លួនរបស់ក្លិប Barcelona មួយនេះឆ្លុះបញ្ចាំងឱ្យកីឡាករក្នុងក្រុមបច្ចុប្បន្នឈ្វេងយល់ពីភាពអស្ចារ្យ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺពេញពិភពលោកក្នុងនាមជាស្តេចក្លិបនៅអេស្ប៉ាញ ។ ក្លិបបានបង្កើតទម្រង់លេងប្រកបដោយភាពល្អឥតខ្ចោះពោលគឺកីឡាករជំនាន់មុន និងសម័យឥឡូវសុទ្ធតែមានថ្វីជើងក្នុងការរកគ្រាប់បាល់ទោះបីលេងប៉ះក្រុមខ្លាំងក៏ដោយ ៕
ចែករំលែកព័តមាននេះ