មជ្ឈមណ្ឌលឧតុនិយមជាតិចិន CMN កាលពីព្រឹកថ្ងៃទី៣ ឧសភា បានចេញការប្រកាសអាសន្នពណ៌ទឹកក្រូច ចំពោះខ្យល់ព្យុះទីហ្វុងថ្មីឈ្មោះ MUJIGAE ដែលនឹងត្រូវបោកបក់លើបណ្តាតំបន់ភាគខាងត្បូងចិន ។
ព្យុះ MUJIGAE ជាព្យុះទី២២ ប្រចាំឆ្នាំបានបោកបក់ដល់ផ្នែកខាងជើងនៃសមុទ្រចិនខាងត្បូងនាពេលព្រឹកហើយនិងបោកបក់សំដៅភាគពាយ័ព្យជាមួយនឹងការពង្រឹងកម្លាំង ។ យោងតាមCMNថាព្យុះនោះនឹងបោកបក់មកដល់ដែនដីនាថ្ងៃទី៤ តុលា មុនថ្ងៃត្រង់ក្នុងតំបន់ឆ្នេរសមុទ្រភាគឦសានកោះហៃណាន់ ខណៈព្យុះនោះនឹងមានកម្លាំងខ្យល់ដល់១៥១,២គ.ម ក្នុង១ម៉ោង ។ ព្យុះនោះញ៉ាំងឱ្យមានខ្យល់បោកបក់យ៉ាងខ្លាំងក្នុងតំបន់ឆ្នេរសមុទ្រខេត្តក្វាងទុង និងខេត្តហៃណាន់ រយៈពេល២ថ្ងៃខាងមុខនេះទៀត ។ តំបន់ភាគច្រើននៃខេត្តហៃណាន់ នឹងភាគនិរតីខេត្តក្វាងទុង និងមានភ្លៀងធ្លាក់ខ្លាំង ។ នាវានេសាទទាំងឡាយត្រូវបានអំពាវនាវឱ្យប្រញាប់ប្រញាល់វិលចូលកំពុងផែ ។
កោះហៃណាន់កាលពីថ្ងៃទី៣ តុលា បានបិទតំបន់ទេសចរណ៍មួយចំនួននៅជាប់ឆ្នេរសមុទ្រពេលព្យុះនោះជិតមកដល់ ៕
ចែករំលែកព័តមាននេះ