ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ៣​នាក់ ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀ.ន ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការ​

3 ឆ្នាំ មុន
  • តាកែវ

តាកែវ​៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ចំនួន ៣​នាក់ រួមជាមួយ​វត្ថុតាង​ជាក់ស្តែង ត្រូវបាន​កំលាំង​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន បង្ក្រាប​ខណៈពេលដែល​ក្រុម​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​យក​គ្រឿងញៀន អោយ​ម៉ូយ​របស់​ពួកគេ រួច​បាន​កសាង​សំណុំរឿង…

តាកែវ​៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ចំនួន ៣​នាក់ រួមជាមួយ​វត្ថុតាង​ជាក់ស្តែង ត្រូវបាន​កំលាំង​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន បង្ក្រាប​ខណៈពេលដែល​ក្រុម​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​យក​គ្រឿងញៀន អោយ​ម៉ូយ​របស់​ពួកគេ រួច​បាន​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូ​គ្រឿងញៀន​ខេត្ត ចាត់ការ​បន្ត​។

ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១៣:៥០​នាទី ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ នៅ​ភូមិ​អង្គរ​បក្សី ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក វរ​:​សេនីយ៍​ឯក ង៉ែត ចាន់ ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត បានអោយដឹងថា ការចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ទើប​ជំនាញ​យើង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ភូមិ​ឃុំ​ខាងលើ​បាន​។

លោក​មេបញ្ជាការរង​ខេត្ត បាន​បន្តទៀតថា ជនសង្ស័យ ដែល​បង្ក្រាបបាន មាន​ចំនួន ០៣​នាក់ រួមមាន​៖ ១.​ឈ្មោះ​សេន រតនៈ (​ហៅ​ណាក់​) ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ ម្ចាស់ផ្ទះ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​ពី​ប្រធាន​ក្រុមប្រឹក្សា​ជុំនំជម្រះ ហុង​សុង​ហ៊ាង លេខ ៣៦” ជ​”​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ (​បទ​ជួញដូរ​និ​ប្រើប្រាស់​នូវ​សារ​ញៀន​) រស់នៅ​ភូមិ​អង្គ​បក្សី​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ២.​ឈ្មោះ ស្ងួន ចំរើន (​ហៅ​តឿ​) ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ ( ជួញដូរ​និង​ប្រើប្រាស់​) រស់នៅ​ភូមិ​អង្គ​បក្សី ឃុំ​ជាងទង​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ៣.​ឈ្មោះ នាក់ វឿន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ (​ជួញដូរ និង​ប្រើប្រាស់​) រស់នៅ​ភូមិ​តា​មុច ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ដោយ​ដកហូត​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១២​កញ្ចប់ (​ធំ​០២) ទម្ងន់ ១៧៤,៧០​ក្រាម (​ថ្លឹង​ទាំង​សំបក់​ថង់​) ជញ្ជីង​ថ្លឹង​ថ្នាំញៀន ចំនួន​០១ ទូរស័ព្ទ​ចំនួន ០៥​គ្រឿង ( ម៉ាក​អិន​ចុច​ពិល ០២​គ្រឿង ម៉ាក​អូ​ប៉ូ ០១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន ០២​គ្រឿង​)​។ ម៉ូតូ​ចំនួន ០២​គ្រឿង ម៉ា​កនិច​កញ្ចាស់ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1AN 3625 និង​ម៉ាក ATTIla ពណ៌​ស គ្មាន​ស្លាក​លេខ សម្ភារៈ​ច្រក និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។

នៅ​ចំពោះមុខ​កំលាំង​ជំនាញ ក្រុម​ជនសង្ស័យ បាន​និយាយ​សារភាពថា ពួកគេ​ពិតជា​បាន​រកស៊ី​ចែកចាយ គ្រឿងញៀន​ពិតប្រាកដ​មែន និង​យូរ​មកហើយ​ដែរ​។

លោក ហួត បឿន នាយការិយាល័យ​ប្រឆាំង​ការជួញដូ​គ្រឿងញៀន​ខេត្ត បានអោយដឹងថា ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១៕ ដោយ​៖ សេង សុធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ