ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ពិការភ្នែក២នាក់ដែលទីទ័លក្រ និងស្ត្រីមេម៉ាយកូន៤នាក់ រស់នៅលើដីចំណីផ្លូវហើយប្រកបរបរចិញ្ចឹមក្រពះដោយដើរបេះបន្លែលក់កាលពីរសៀលថ្ងៃទី៣ តុលា ២០១៥ បានទទួលអំណោយរបស់លោក ឌៀង សារុន ប្រធានកិត្តិយសនៃក្រុមយុវជនសម្ព័ន្ធសេនានាគ តាមរយៈលោក ប៉ាន់ ខែមប៊ុនថន ជាប្រធានក្រុម បាននាំយកអំណោយទៅជូនទាំង២គ្រួសារខាងលើ នៅផ្ទះជនរងគ្រោះតែម្តង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយ១គ្រួសារៗទទួលបានអង្ករ១០០គីឡូក្រាម មី១កេស ទឹកដោះគោ៥កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស២គីឡូក្រាម ពងទាប្រៃ១០គ្រាប់ កន្ទេល១ មុង១ ភួយ១ ត្រីងៀត១គីឡូក្រាម សាច់ក្រក១គីឡូក្រាម នំ១ធុង ត្រីខ១យួរ សាប៊ូ១កញ្ចប់ ប៊ីចេង១ថង់ និងប្រាក់១០ម៉ឺនរៀលផងដែរ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ