ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលខេត្តបានចូលរួមក្នុងវិស័យសុខាភិបាលចុះតាមមូលដ្ឋាន ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលនៅឆ្ងាយពីមណ្ឌលសុខភាព ។ ជាក់ស្តែង នៅល្ងាចថ្ងៃទី៣ តុលា លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ដឹកនាំគ្រូពេទ្យរបស់ស្នងការដ្ឋាននគរបាល៣រូប ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន២៥៩នាក់ មកពីភូមិ២ នៅឃុំសំរោង ស្រុកអូរជ្រៅ ។
លោកស្រីវរសេនីយ៍ត្រី សែ សុវ៉ារី នាយការិយាល័យសុខាភិបាលខេត្ត បានឲ្យដឹងថា ក្នុងការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន២៥៩នាក់ ពួកគាត់ភាគច្រើនច្រើនតែមានជំងឺសំពាធសរសៃឈាម (លើសឈាម) ស្ពឹកដៃជើង ឯក្មេងៗច្រើនតែរារួស ការព្យាបាលនេះគឺផ្តល់ថ្នាំព្យាបាលទៅតាមអាការៈរោគរបស់ពួកគាត់ ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ក៏បានណែនាំដល់ប្រជាពលរដ្ឋ សូមឲ្យថែរក្សាសុខភាព អនាម័យល្អ ហូបស្អាត រស់នៅស្អាត ដើម្បីបញ្ចៀសជំងឹផ្សេងៗ បើមានជំងឺហើយនោះ ខាតបង់ពេលវេលាក្នុងការប្រកបរបររក ខាតប្រាក់ថែមទៀត ៕



ចែករំលែកព័តមាននេះ