ប្រទេសវៀតណាម ៖ ការរើបឡើងនៃសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី៣និងការវិសោធនកម្មច្បាប់ស្តីពីការជួញដូរលំនៅឋាននិងអចលនទ្រព្យ បានជួយសម្រួលដល់ការរើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រជាជាតិមួយនេះ ។
តាមការអះអាងពីក្រុមហ៊ុន CB Richard Ellis Viet Nam Co Ltd (CBRE Viet Nam) ក្នុងអំឡុងសន្និសីទកាសែតមួយស្តីពីការពិនិត្យឡើងវិញក្នុងត្រីមាសទី៣របស់ខ្លួននៃទីផ្សារអចលនទ្រព្យក្នុងទីក្រុងហាណូយកាលពីថ្ងៃទី ២៩ កញ្ញា ឲ្យដឹងថា ការរើបឡើងនេះដែរគឺបានកើតមានឡើងជាក់ស្តែងជាពិសេសនៅក្រុងហាណូយតែម្តង ។
ក្រុមហ៊ុនបានថ្លែងថា សេដ្ឋកិច្ចវៀតណាមនៅតែបន្តបង្ហាញឲ្យឃើញពីសញ្ញានៃការរើបឡើងវិញក្នុងត្រីមាសទី៣ឆ្នាំ២០១៥នេះដដែល ដោយសារតែកំណើនក្នុងផ្នែកផលិតកម្ម ។ ម្យ៉ាងទៀតប្រជាជាតិមួយនេះក៏នៅតែឆ្លុះបញ្ចាំងពីការធ្វើសមាហរណកម្មបន្ថែមទៀត ជាមួយនឹងបណ្តាតំបន់ដែលនៅសេសសល់លើពិភពលោកតាមរយៈកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនទៀតផង។
ការទន្ទឹងរង់ចាំជាយូរមកហើយនោះ និងការប្រែប្រួលថ្មីនូវអ្វីដែលពុំធ្លាប់មាននៅក្នុងការធ្វើនិយ័តកម្មភាពជាម្ចាស់កម្មសិទ្ធិរបស់ជនបរទេសក្នុងប្រទេសវៀតណាមដែលបានចូលជាធរមានកាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៥កន្លងមកនេះ ធ្វើឲ្យមានកម្លាំងថាមពលឡើងវិញនៃចក្ខុវិស័យវិនិយោគក្នុងប្រទេសវៀតណាម ។
អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន CBRE Viet Nam លោក Marc Townsend បានថ្លែងថា «ការសម្រួលនូវការរឹតបន្តឹងនៃភាពអាចធ្វើជាកម្មសិទ្ធិរបស់ជនបរទេស គឺមានអត្ថប្រយោជន៍ច្រើនជាងការប៉ាន់ប្រមាណទុកកាលពីមុនទៅទៀត ហើយថែមទាំងជាការកត់សម្គាល់ពីការបោះជំហានទៅមុខយ៉ាងខ្លាំងក្លានៅក្នុងការបើកប្រតិបត្តិការទីផ្សារអចលនទ្រព្យរបស់វៀតណាមនៅក្នុងការវិនិយោគបរទេស»។
កត្តាវិជ្ជមានទាំងនេះបានបង្កើតគុណប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេស ជាពិសេសនៅក្នុងក្រុងហាណូយក្នុងអំឡុងត្រីមាសទី៣នេះ ។
រីឯលោកស្រី Nguyen Hoai An អគ្គនាយករងក្រុមហ៊ុន CBRE Viet Nam បានថ្លែងថា នៅក្នុងអំឡុងត្រីមាសទី៣នេះ ភាពវិជ្ជមាននៃកម្លាំងរុញច្រានទីផ្សារនៅតែបន្តកើតមានដដែល ដែលការជំរុញនូវសកម្មភាពនៃការចាប់ផ្តើមដំណើរការអាជីវកម្មថ្មីៗ ក៏ដូចជាការប្រតិបត្តិការលក់ជាដើម ។ ជាក់ស្តែងគឺបរិមាណសរុបនៃយូនីតថ្មីមានចំនួន៩.១៦០យូនីតត្រូវបានចាប់ផ្តើមដាក់លក់តាមរយៈ២៦គម្រោងដែលជាតួលេខកើនឡើងទ្វេដង ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ ។
ផ្ទះល្វែងលំដាប់ខ្ពស់នៅតែបន្តតំណាងឲ្យភាគហ៊ុនធំជាងគេដដែលនៅក្នុងផ្សារហ៊ុនដែលចាប់ផ្តើមដំណើរការថ្មីថ្មោង ។ ក្នុងនោះផ្ទះល្វែងប្រមាណជា២.៩០០ខ្នងផ្ទះ បានចាប់ផ្តើមដាក់លក់ក្នុងត្រីមាសទី៣នេះដែលស្មើនឹង៣២%នៃការចាប់ផ្តើមដំណើរការថ្មីសរុបទាំងអស់ ។
ក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំ២០១៥ ការផ្គត់ផ្គង់ផ្ទះល្វែងលំដាប់ខ្ពស់ស្មើនឹង២៥%នៃការផ្គត់ផ្គង់ថ្មីសរុបទាំងអស់កើនឡើង២០%នៅក្នុងអំឡុងពេលឆមាសទី១នេះ ។
សរុបមក ភាពវិជ្ជមាននៃផ្លូវចិត្តចំពោះទីផ្សារនៅតែមានដដែលក្នុងត្រីមាសនេះដែលជាកម្លាំងជំរុញនៃលំហូរចូលសាច់ប្រាក់ពីបណ្តាអ្នកទិញនានា ។ ពោលគឺគេបានវាយតម្លៃនូវបរិមាណ៦.៨៨០យូនីតដែលត្រូវបានលក់ចេញក្នុងអំឡុងពេលត្រីមាសនេះ កើនឡើង១៥៤%ធៀបនឹងត្រីមាសទី៣ក្នុងឆ្នាំ២០១៤ ។
តាមរយៈការបន្តនិន្នាការពីត្រីមាសមុន ផ្ទះល្វែងលំដាប់ខ្ពស់នៅតែតំណាងឲ្យការពង្រីកផ្សារហ៊ុនមួយនៅក្នុងយូនីតដែលបានលក់ចេញនោះដដែល ។ សម្រាប់អំឡុងពេល៩ខែដំបូងនេះការលក់ផ្ទះល្វែងប្រភេទនោះគឺស្មើនឹង២៩%កើនឡើងពី២៥%ក្នុងរយៈពេល៦ខែដំបូង ។
នៅក្នុងផ្នែកតម្លៃលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃលក់ចេញវិញជាមធ្យមគឺស្ថិតលើនិន្នាការកើនឡើងទាំងប្រាក់ដុល្លារនិងលុយដុងវៀតណាម កើន១,៤%(ដុល្លារ)និង៧%(ដុង)។
គម្រោងថ្មីដែលស្ថិតក្រោមការសាងសង់កំពុងតែសម្លឹងឃើញនូវតម្លៃកើនឡើងខ្លាំងជាងគម្រោងដែលបានបិទបញ្ចប់កាលពីពេលមុនទៅទៀត ។ តម្លៃជាបឋមគឺស្ថិតនៅលើកំណើននៅក្នុងពពួកលំនៅឋានជាច្រើន ពិសេសចំពោះគម្រោងលំនៅឋានលំដាប់ខ្ពស់និងប្រណីតដែលមានការកើនឡើងជាមធ្យម៥ទៅ៧%ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកស្រីAnបានលើកឡើងថា «ក្នុងរយៈពេល៣ខែគិតចាប់ពីកាលបរិច្ឆេទនៃការធ្វើនិយ័តកម្មនៃច្បាប់ថ្មីចូលជាធរមានមក ចំណាប់អារម្មណ៍កាលពីមុនពីសំណាក់អ្នកទិញត្រូវបានចុះបញ្ជី »។
«ពុំមានការកើនឡើងគួរឲ្យកត់សម្គាល់ឡើយនៅក្នុងការលក់ឲ្យជនបរទេស ស្របពេលដែលសេចក្តីណែនាំជាច្រើននៅតែមានភាពចាំបាច់ចំពោះការប្រតិបត្តិ។ សកម្មភាពប្រកបដោយវិជ្ជាជីវៈ ជំនាញភាសា និងការសម្រួលដល់ការទូទាត់ប្រាក់គឺជាបញ្ហាគន្លឹះនៅពេលដែលអ្នកទិញបរទេសបានជាប់ពាក់ព័ន្ធ »។
លោកស្រីបានបន្តទៀតថា នៅពេលទិញផ្ទះឬលំនៅឋានក្នុងប្រទេសវៀតណាម បណ្តាអ្នកទិញជាជនបរទេសយកចិត្តទុកដាក់ជាចម្បងលើគុណភាពអចលនទ្រព្យ ក៏ដូចជាហេតុផលសមស្របនៃតម្លៃលក់ចេញផងដែរ ។ ម្យ៉ាងទៀតពួកគេក៏ពិចារណាទៅលើថា តើអចលនទ្រព្យនោះអាចផ្គូរផ្គងជាមួយនឹងតម្រូវការរបស់ពួកគេសម្រាប់ការរស់នៅទីនោះឬក៏ការដាក់ជួលវាបន្ត។
លោកស្រីបានឲ្យដឹងទៀតថា អតិថិជនបរទេសតែងតែផ្តោតលើផ្ទះល្វែងលំដាប់ខ្ពស់និងរីសតនៅក្នុងប្រទេសវៀតណាម ដើម្បីបង្កើនគុណប្រយោជន៍នៃការជួលផលិតផលអចលនទ្រព្យទាំងនោះ ៕
ចែករំលែកព័តមាននេះ