ប្រទេសមីយ៉ាន់ម៉ា ៖ គណៈកម្មការអភិវឌ្ឍន៍ក្រុងយ៉ាំងហ្គូន (YCDC) បានស្រង់បញ្ជីសំណង់ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវកាលពីដំណាច់ខែសីហាកន្លងមកនេះមានចំនួន២២២៣អគារ ។
លោក Than Htay ប្រធាននាយកដ្ឋានវិស្វកម្មសំណង់របស់ YCDC បានថ្លែងថាសំណង់ឥតច្បាប់ទាំងនោះបានធ្លាក់ចុះជាងមុនក្នុងរូបភាពនៃការសាងសង់អគារដែលមិនមានការអនុញ្ញាតត្រឹមត្រូវ ប៉ុន្តែអង្គភាពរបស់លោកនៅតែកំពុងស្វែងរកគម្រោងនានាជាច្រើនទៀតដែលមិនត្រូវបានសាងសង់ឡើង ស្របតាមលក្ខណៈស្តង់ដារបស់ខ្លួនផងដែរ ។
លោកបានបន្ថែមថា ៖ « ប្រសិនជាយើងស្វះស្វែងរកអគារទាំងឡាយដែលសាងសង់ដោយគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ជាធរមាន យើងស្នើទៅបណ្តាអ្នកម៉ៅការទាំងឡាយឲ្យសាងសង់ឡើងវិញដើម្បីឲ្យស្របទៅតាមការធ្វើនិយ័តកម្ម ដូចជា តាមរយៈការវាយចោលនូវស្ថាបតយ្យកម្មនៃការសង់បន្ថែមជាជាន់ឬថ្នាក់ៗជាដើម ។ មួយវិញទៀត យើងបាននិងកំពុងបោះបង់ចោលនូវអគារដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវច្រើនជាងអ្វីដែលធ្លាប់មានទៅទៀត »។
នៅដើមខែសីហាកន្លងមកនេះ មានអគារចំនួន២៣២៤អគារដែលត្រូវបានបញ្ជាក់ដោយ YCDC ថា ជាសំណង់ពុំមានច្បាប់អនុញ្ញាត។ ក្នុងនោះបានថយចុះ១៤៣អគារ ខណៈអ្នកសាងសង់បំពានច្បាប់៤២ផ្សេងទៀតត្រូវបានបូកបញ្ចូលបន្ថែមទៅក្នុងបញ្ជីដែលបានបន្សល់ទុកនូវសំណង់គ្មានច្បាប់ចំនួន២២២៣អគារគិតត្រឹមថ្ងៃទី ៣១ សីហា។
ចំណែកលោក Daw Tin Tin Kyi អនុប្រធាននាយកដ្ឋានខាងលើបានថ្លែងថា បរិមាណនៃសំណង់ខុសច្បាប់បាននិងកំពុងធ្លាក់ចុះជាបន្តបន្ទាប់ស្របពេលដែល YCDC ធ្វើសកម្មភាពផ្លូវច្បាប់កាន់តែខ្លាំងឡើង ។
គណៈកម្មការនេះក៏បានប្តេជ្ញានៅក្នុងការបង្កើនល្បឿននៃនីតិវិធីដាក់ពាក្យស្នើសុំការអនុញ្ញាត ច្បាប់សាងសង់ដែលជាប្រភពនៃការត្អូញត្អែក្នុងចំណោមបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍នានា។ តួលេខរបស់ខ្លួនបង្ហាញថា មានសំណង់ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវសរុបចំនួន៣១៥២ គិតចាប់ពីថ្ងៃទី១ មករា រហូតដល់ចុងខែកក្កដា ។
បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍នានាត្រូវបានគេតម្រូវឲ្យបន្ថយការចំណាយទូទាត់សម្រាប់លិខិតអនុញ្ញាតសាងសង់ប្រមាណជា៣៩០០ដុល្លារចំពោះរចនាសម្ព័ន្ធដែលមានកម្ពស់៦ជាន់និង៨ជាន់កន្លះ ហើយក៏បន្ថយការទូទាត់ប្រមាណជា៣លានខ្យាដ(ប្រាក់មីយ៉ាន់ម៉ា)សម្រាប់អគារដែលមានកម្ពស់ក្រោម៦ជាន់ផងដែរ ។
លោក Yan Aung អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Asia Construction បានថ្លែងថា«មានអគារមួយចំនួនត្រូវបានសាងសង់ឡើងមុននឹងការទទួលបានលិខិតអនុញ្ញាតទៅទៀត ប៉ុន្តែនៅក្នុងទិដ្ឋភាពជាក់ស្តែងរបស់អ្នកសាងសង់អគារជានិច្ចកាលគឺមិនមានអាជ្ញាប័ណ្ណម៉ៅការឬអាជ្ញាប័ណ្ណដែលផុតអាជ្ញាយុកាលនោះឡើយ»។
លោកបានឲ្យដឹងទៀតថា បណ្តាក្រុមហ៊ុនសាងសង់បានព្យាករទុកថា ពួកគេអាចដោះស្រាយឬទូទាត់នូវការចំណាយលើអាជ្ញាប័ណ្ណអនុញ្ញាតនោះតាមរយៈការត្រៀមលក់ ប៉ុន្តែស្របពេលដែលការលក់មានសន្ទុះយឺត ពួកគេមិនអាចបង់ឬទូទាត់ថ្លៃសេវានោះឡើយ ៕
ចែករំលែកព័តមាននេះ