ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការកាត់ទោសបុរសម្នាក់ដែលបាន​កាត់​ខ្សែ​របាំង​គោលដៅ​សមត្ថកិច្ច ដាក់ពន្ធនាគារ១ឆ្នាំ និងបញ្ជួនទៅឃុំនៅព្រៃស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញនៅថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា​ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជំរះ និងបានសម្រេចកាត់ទោសបុរសម្នាក់…

រាជធានីភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញនៅថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា​ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជំរះ និងបានសម្រេចកាត់ទោសបុរសម្នាក់ ដែលបាន​កាត់​ខ្សែ​របាំង​គោលដៅ​សមត្ថកិច្ច នៅសង្កាត់ ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដាក់ពន្ធនាគារ១ឆ្នាំ ។

លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់សារព័ត៌មានកោះសន្តិភាពឱ្យ​ដឹង​ថា ក្រោយ​ពី​លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង បាន​បើក​ការ​សាកសួរ​ជនសង្ស័យ​រូបនេះ តាម​និ​តិ​វិធីរួច ក៏បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ​ ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ តាមមាត្រា ៤ ​និងមាត្រាទី ១១ នៃ​ច្បាប់​ស្តី​ពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ច្បាប់កូវីដ-១៩) រួច​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​ចៅក្រមដើម្បី​បើក​ការ​ជំនុំជម្រះ​ផ្ទាល់​តែ​ម្តង នាវេលាថ្ងៃទី​១៨ ខែមេសា នេះ។

លោក គុ​ជ គឹ​ម​ឡុ​ង បានបន្តទៀតថា ក្រោយពីបើកសវនាការជំនុំជម្រះ​ផ្ទាល់ រួចរាល់ ចៅក្រមជំនុំជំរះ លោក ឡុង វណ្ណា បានសម្រេចផ្តន្ទាទោសជនខាងលើ ឱ្យជាប់ពន្ធនាគាររយៈពេល មួយ (០១) ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួន ។

សូមរម្លឹកថា ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការ​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង ពី បទ​ប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​សារ​ធារ​ណ​: (​ដោយ​យក​កូនកាំបិត​ចុង​ស្រួច មក​កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​យានជំនិះ​ធ្វើ​ចរ​រា​ចរណ៍​ឆ្លងកាត់​តាម​ដងផ្លូវ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩) ។ កើតហេតុ​នៅ​វេលា​ម៉ោង​ប្រហែល ១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​២១៥ ក្រុម​ទី​២២ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។


បុគ្គលឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣៩៣E ផ្លូវ​លេខ​១២៨ ក្រុម​ទី​៦៩ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ នៅពេលចាប់ខ្លួននោះ សមត្ថកិច្ចក៏រឹបអូសបាន វត្ថុ​តាង ​មានកូន​កាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១​ដើម យក​មក​ធ្វើ​សកម្មភាព​កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១០​និង​៣០​នាទី កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​អនុវត្ត​សេចក្ដីសម្រេច ស្ដី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ចំណុច​ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​២១៥ ក្រុម​ទី​២២ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ បាន​ដើរមក​ពី​ផ្ទះ រួច​បាន​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១ យក​មក​ធ្វើ​សកម្មភាព កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​យានជំនិះ​ធ្វើ​ចរ​រា​ចរណ៍​ជិះ​ឆ្លងកាត់​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​ដាច់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​យើង រួច​ហើយ​រត់គេច​ខ្លួន ។

ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​យើង​ដែល​នៅ​ប្រចាំការ​គោលដៅ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត និង​ចាប់​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១ រួច​បញ្ជូន​មក​កាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើ​ម្ប​ចាត់ការ​តាម​នីតិ​វ​ធី​ច្បាប់​តែ​ម្ដង ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​យើង​បាន​យក​ទឹកនោម​ជនសង្ស័យ​រូប​នេះ យក​មក​ធ្វើ​តេ​ស្តិ៍​ស្វែងរក សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជា​លទ្ធផល គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ