ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះខេត្តបានប្រតិបត្តិការចុះពិនិត្យទំនិញខូចគុណភាពនៅផ្សារម៉ាឡៃ ដែលជាស្រុកនៅជាប់ជាយដែនកាលពីព្រឹកថ្ងៃទី៤ តុលា ២០១៥ ។
លោក លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សមត្ថកិច្ចចម្រុះខេត្តបានចុះពិនិត្យទំនិញខូចគុណភាព និងផុតការបរិច្ឆេទនៅថ្ងៃបុណ្យកាន់បិណ្ឌ ។
លោក ឈុន ឃាង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា មន្ត្រីចម្រុះដែលចុះពិនិត្យទំនិញខូចគុណភាពរួមមាន មន្ត្រីសាខាកាំកុងត្រូលខេត្ត, មន្ត្រីនគបាលសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរស្រុកម៉ាឡៃ ។ ការចុះពិនិត្យទំនិញនៅផ្សាម៉ាឡៃដែលជាផ្សារនៅជាប់ជាយដែននេះគឺរកទំនិញខូចគុណភាព ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌដែលបុណ្យប្រពៃណីខ្មែរ ៕



ចែករំលែកព័តមាននេះ