អ្នកគាំទ្រកីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ កំពូលកីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ សប្បាយរីករាយក្រោយពីទទួលដំណឹងថា ខ្សែភាពយន្តស្តីពីជីវិតរបស់រ៉ូណាល់ដូ នឹងបញ្ចាំងនៅទូទាំងពិភពលោក នាថ្ងៃទី៩ វិច្ឆិកា ខាងមុខ ។
ប្រភពព័ត៌មានបរទេសផ្សាយថា ភាពយន្តនេះ មានរូបភាពដ៏កម្ររបស់កំពូលខ្សែបម្រើប្រយុទ្ធក្លិប Real Madrid អាយុ៣០ឆ្នាំរូបនេះតាំងពីនៅកុមាររហូតដល់ទទួលជោគជ័យក្នុងមជ្ឈដ្ឋានបាល់ទាត់ពិភពលោក ដោយចំណាយពេលថតដល់ទៅ១៤ខែ ៕
ចែករំលែកព័តមាននេះ