ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កីឡាករ​ប្រដាល់​ខ្មែរ​ល្បីឈ្មោះ​ដំបូង​គេ​ឆ្លង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​សារលើបណ្តាញសង្គមហ្វេសប៊ុក​របស់​កីឡាករ ម៉​ន សា​ម៉េ​ត ដែលត្រូវ​ជា​បង​បង្កើត​របស់កីឡាករម៉ន វិរៈ បាន​​​​​សរសេរ​ថា​ «ពេល​នេះ ប្អូនប្រុស​ខ្ញុំ…

​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​សារលើបណ្តាញសង្គមហ្វេសប៊ុក​របស់​កីឡាករ ម៉​ន សា​ម៉េ​ត ដែលត្រូវ​ជា​បង​បង្កើត​របស់កីឡាករម៉ន វិរៈ បាន​​​​​សរសេរ​ថា​ «ពេល​នេះ ប្អូនប្រុស​ខ្ញុំ ម៉​ន វី​រៈ វិជ្ជមានកូ​វីដ​ហើ​យ ឆាប់ជា​សះស្បើយ ប្អូនប្រុស​» ។

លោក​ក៏​បាន​បន្ត​ថា សម្រាប់​លោក​គឺ​មាន​សុខភាព​ធម្មតា​ទេ បើ​ទោះជា​ប្អូនប្រុស​រក​ឃើញ​វិជ្ជមាន​កូ​វីត​១៩​។ តែ​លោក​កំពុង​តាមដាន​សុខភាព និង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័​ក ។

លោក​ក៏​បាន​អះអាង​ថា ប្អូនប្រុស​របស់​លោក គឺ ម៉​ន វិ​រៈ ដែល​ជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​ដែរ បាន​ឆ្លង​កូ​វីត​១៩​ហើយ បន្ទាប់​ពី​បាន​ទៅ​ធ្វើ​សំណាក​។

កីឡាករ ម៉​ន វិ​រៈ ត្រូវ​បាន​ប្រកាស​ថា ត្រូវ​​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០២១ ដោយ​មាន​កីឡាករ​ជា​ច្រើន​រូប​ក៏បាន​បង្ហោះសារ​​ជូនពរ​​ផងដែរ​។

នេះ​គឺ​​ជា​ដំណឹង​អាក្រក់​​មួយ​នៅ​ក្នុង​វិស័យ​​កីឡា​​ប្រដាល់​ផង​ដែរ នៅ​ក្នុង​កាលៈទេសៈ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ