ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានលង់ទឹកស្លាប់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ តុលា ២០១៥ នៅចំណុចវាលស្រែខាងជើងភូមិចម្ងាយប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកអធិការនគរបាលស្រុកឧដុង្គបានឱ្យដឹងថា ជនរងគ្រោះដែលបានលង់ទឹកស្លាប់ឈ្មោះ ខិន ឃឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានដួលប្រកាច់ធ្លាក់ចូលទឹកស្រែស្លាប់ ដោយសារតែជនរងគ្រោះមានជំងឺសរសៃប្របាទ និងតេតាណូស ។ លោកអធិការបន្តទៀតថា ជនរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី២៨ កញ្ញា ២០១៥ម្ល៉េះ ស្រាប់តែប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មបែបនេះទៅវិញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ