ខេត្តកំពត ៖ ករណីគ្រឿងញៀនក៍ជាបញ្ហាគ្រោះថ្នាក់ធំបំផុតសំរាប់សង្គមជាតិទាំងមូល និងមនុស្សជំនាន់ថ្មីដែរ ដែលសមត្ថកិច្ចគ្រប់ស្ថាបន័ពាក់ពន្ឋ័ទាំងអស់ត្រូវតែចាប់អារម្មណ៍ និងសហការគ្នាជួយទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា ដូចភ្លៀងរលឹមមិនអាចរំលងបាន។
ជាមួយគ្នានេះដែរជុំវិញករណីបង្ក្រាបគ្រឿងញៀន លោកឧត្តមសេនីយត្រី ម៉ៅ ចន្ទ័មៈធុរិទ្ឋ ស្នងកានគរបាលខេត្ត បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា រយៈពេល២យប់២ថ្ងៃ ចាប់តាំងថ្ងៃទី១ តុលា ២០១៥ មក កំលាំងសមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្ត ដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកស្នងកានគរបាលខេត្ត និងបានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះត្បាតស៊ើបអង្កេត បង្ក្រាបទីតាំងសំបុកគ្រឿងញៀនបាន៤កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រទឹកដីក្រុងកំពត ព្រមទាំងឃាត់ខ្លួនជនប្រើប្រាស់ និងចែកចាយគ្រឿងញៀនបានចំនួន១៣នាក់ រួមនិងវត្ថុតាងថ្នាំញៀន និងឧបករណ៍សំរាប់ជក់មួយចំនួន ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ