ខេត្តមណ្ឌលគិរី ៖ កាលពីវេលាព្រឹកថ្ងៃទី៣ តុលា ២០១៥ នៅតាមចំណតរថយន្តក្រុងសែនមនោរម្យ លោកឧត្តមសេនីយ៍ត្រី តូច
យ៉ុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះដឹកនាំកងកម្លាំងដោយផ្ទាល់ ដើម្បីត្រួតពិនិត្យលើសណ្តាប់ធ្នាប់ចរាចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌ និងដើម្បីធ្វើការណែនាំដល់ម្ចាស់យានយន្ត ទាំងរថយន្តឈ្នួល រថយន្តក្រុង និងយានយន្តធ្វើដំណើរគ្រប់ប្រភេទ មិនឱ្យបើកហួសល្បឿនកំណត់ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
ក្នុងការចុះពិនិត្យនេះដែរ លោកស្នងការក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់ ឱ្យចូលរួមសហការជាមួយកងកម្លាំងនគរបាល
ដោយអនុវត្តតាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងការអនុវត្តសារាចរណ៍អន្តរក្រសួងលេខ០០១ សរ.បផ-បទ ដែលក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទួរគមនាគមន៍ កាលពីពេលកន្លងមកស្តីពីការធ្វើអាជីវកម្ម ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ