ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​គ្រួសារ​កោះសន្តិភាព​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៦​នៅ​វត្ត​មុន្នី​ប្រសិទ្ធិ​វង្ស

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៦​រោ​ជ ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព​.​ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​៣ តុលា ២០១៥ ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស បាន​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ហើយ​ត្រូវ​បិណ្ឌ​ទី​៦​របស់​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​យី​ន ផា​ន្នី ព្រមទាំង​បុត្រ ក្រុម​គ្រួសារ និង​សហការី​កាសែត​កោះសន្តិភាព​ទាំងអស់ បាន​ប្រារព្ធ​ពិធី​ចូល​កាន់បិណ្ឌ​វេន​ទី​៦​នៅ​វត្ត «​មុន្នី ប្រសិទ្ធិ​វង្ស​» សម្តេចព្រះ​ឧត្តម​វង្សា មួ​ង រ៉ា ស្ថិត​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​វេន​ទី​៦​នេះ គឺ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​
យី​ន ផា​ន្នី ព្រមទាំង​ក្រុម​គ្រួសារ សហការី​កាសែត​កោះសន្តិភាព ភ្ញៀវ​កិត្តិយស ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​យ៉ាងច្រើន​កុះករ ។

លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ យី​ន ផា​ន្នី ព្រមទាំង​ក្រុម​គ្រួសារ បុត្រាបុត្រី សហការី​បាន​នាំ​យក​ថវិកា គ្រឿង​សម្ភារ​ម្ហូបអាហារ ភេ​ជ្ជៈ​គ្រប់មុខ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត ដែល​ក្នុង​នោះ​មាន​បច្ច័យ​សម្រាប់​កសាង​វត្ត​ចំនួន​៤​លាន​១​សែន​៦​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​២​ពាន់​២​រយ​៧០​ដុល្លារ ។ បន្ទាប់​មក លោក​ឧកញ៉ា និង​លោក​ជំទាវ​ក៏​បាន​ឧបត្ថម្ភ​ដល់​លោកតា​ចា​រ្យ ដូនជី​នូវ​ទឹក​ប្រាក់​​ចំនួន​ផង​ដែរ ។