ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធខេត្តស្ទឹងត្រែង កាលពីវេលាយប់ថ្ងៃទី៣ តុលា ២០១៥ ស្ថិតនៅចំណុចមុខកោះកន្ទុយគោ ក្រុងស្ទឹងត្រែង បានធ្វើការឃាត់ក្រសោបក្បូនឈើដ៏ធំមួយបណ្តែតទឹកទន្លេដោយសង្ស័យថា មានបង្កប់ឈើប្រណីត មកពីស្រុកសៀមប៉ាង ឆ្ពោះទៅកាន់ខេត្តក្រចេះ ក្នុងនោះ ក៏បានឃាត់ខ្លួនកម្មករ១២នាក់ផងដែរ ។
ប្រភពបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ តុលា ២០១៥ នេះ កម្លាំងអាវុធហត្ថបានប្រគល់ក្រសោបក្បូនឈើនោះ ទៅខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការពិនិត្យ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ