ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តស្ទឹងត្រែង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ផ្លូវជាតិ​៧ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់

10 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រោម​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នង​ការ​​នគ​បាល​ខេត្តស្ទឹងត្រែង កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ តុលា ២០១៥ នេះ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​កំណាត់​ជាតិ​​លេខ​​៧ ដើម្បី​ការពារ​សន្តិសុខ ក្នុង​នោះត្រូវ​​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​​៨ ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ម៉េ​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង និង​សោ​អក្សរ​តេ​១​ដើម ខណៈ​ជន​នោះ​ទើប​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​បាន​សម្រេច ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ហើយ ។