ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២ តុលា ២០១៥ បានធ្វើការឃាត់ខ្លួនជនជាតិកូរ៉េម្នាក់ពាក់ព័ន្ធករណីជំរិតទារប្រាក់ចំនួន២៥ម៉ឺនដុល្លារអាមេរិកពីជនជាតិកូរ៉េដូចគ្នានៅប្រទេសកូរ៉េ ហើយបានគេចខ្លួនបន្លំលួចចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានឱ្យដឹងទៀតថា ជនសង្ស័យជនជាតិកូរ៉េដែលត្រូវចាប់ខ្លួនឈ្មោះ JUNG EUI YONG ភេទប្រុស អាយុ៥៣ឆ្នាំ ហើយជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅឱ្យនគរបាលអន្តរជាតិកូរ៉េវិញ ៕




ចែករំលែកព័តមាននេះ