ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចុះ​សំអាត​អគារ​កាស៊ីណូ​បា​វិត​ម៉ុ​កបាយ​ត្រៀម​សម្រាប់​ដាក់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​ក្រុង​បា​វិត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ…

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ដឹកនាំ​កងកម្លាំង អាជ្ញាធរ​ដែនដី និង​មន្ត្រី​សុខាភិបាល​រៀបចំ​សម្អាត​អគារ​សម្រាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក ក្រោយ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ស្ថិត​ក្នុង​ទីតាំង​អគារ​ស្នាក់​នៅ​របស់​ក្រុមហ៊ុន​ការ​ស៊ី​ណូ​បា​វិត​ម៉ុ​កបាយ (​អាគារ​B)​ដែល​មាន​កម្ពស់​៨​ជាន់ ស្មើ​និង​៨០​បន្ទប់ នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​ខេត្តស្វាយរៀង ។

អញ្ជើញ​ចូលរួម​អមដំណើរ​ឯកឧត្ដម​អភិបាលខេត្ត​រួម​មាន​ឯកឧត្តម​អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​ខេត្ត លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត លោក​អភិបាលក្រុង​បា​វិត រួម​ទាំង​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ឯកឧត្តម​ម៉ែ​ន​វិបុល អភិបាលខេត្ត​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​កងកម្លាំង អាជ្ញាធរ​ដែនដី ម្ចាស់​ទីតាំង​អគារ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​បាន​រួម​សហការ​គ្នា​រៀបចំ​សម្អាត​អគារ​បន្ថែម​មួយទៀត ដោយ​អគារ​ថ្មី​នេះ សម្រាប់​ដាក់​តែ​អ្នក​ច​ត្តា​ឡី​ស័ក​ក្រោយ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ តែ​ប៉ុណ្ណោះ ស្រប​តាម​គោលការណ៍​ព្យាបាល​របស់​ក្រសួងសុខាភិបាល ។

ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ និង​កោតសរសើរ​ចំពោះ​បុគ្គលិក​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង​ទាំងមូល ដោយ​គ្រូពេទ្យ​ជួរ​មុខ គឺជា​កងទ័ព​អាវ​ស ដែល​មិន​ត្រឹមតែ​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​លះបង់​ពេលវេលា​ទាំង​ពេល​យប់ និង​ពេល​ថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ដោយ​យកចិត្តទុកដាក់​បំផុត ។

សូម​ជម្រាប​ជូន​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ខេត្ត ដែល​មាន​ឯកឧត្តម​អភិបាលខេត្ត​ជា​ប្រធាន រដ្ឋបាល​ខេត្តស្វាយរៀង​សង្ឃឹមថា ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ខេត្ត​នឹង​មាន​ភាព​ធូរស្រាល​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ទន្ទឹម​នេះ រដ្ឋបាល​ខេត្ត ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ជា​ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល «៣​ការពារ ៣​កុំ​» និង​សេចក្តីសម្រេច ឬ​សេចក្តីណែនាំ​នានា​ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត ហើយ​បើ​គ្មាន​ការ​ចាំបាច់​សូម​នៅ​តែ​ក្នុងផ្ទះ ត្រូវ​រួម​គ្នា​កាត់​ផ្តាច់​ឬ​ស​គល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ ដោយ​ផ្តើម​ចេញពី​ការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត និង​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សរុប​ប្រមាណ​១០០​នាក់ ជា​ការ​លើកទឹកចិត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ