យោងតាមប្រភពព័ត៌មាន Channel NewsAsia បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរក្នុងស្រុករបស់ក្រុមហ៊ុន Aviastar airline បានបាត់ដានហោះហើរនៅលើកោះ Sulawesi ដែលនៅលើយន្តហោះនោះមានមនុស្សចំនួន១០នាក់ ។
បើតាមការបញ្ជាក់ពី ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលឥណ្ឌូនេស៊ីបានឲ្យដឹងថា យន្តហោះប្រភេទ Twin Otter ផ្ទុកមនុស្ស ១០នាក់ មានសហនាវិក៣នាក់ និង៧នាក់ជាអ្នកដំណើរ ក្នុងនោះមានក្មេង៣នាក់ បានបាត់ពីប្រព័ន្ធរាដានៅ ហើយនៅពេលនេះក្រុមជួយសង្គ្រោះកំពុងស្វែងរក និងជួយសង្គ្រោះ ៕
ចែករំលែកព័តមាននេះ