ខេត្តស្ទឹងត្រែង ៖ យុវជន២នាក់បានសន្លប់ ខណៈបើកបរម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តសាំងយ៉ុងពេញទំហឹង កាលពីយប់ថ្ងៃទី១ តុលា ២០១៥ នៅចំណុចមុខ
ផ្ទះសំណាក់មួយ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹថា មុនពេលកើតហេតុ រថយន្តសាំងយ៉ុងពណ៌ស បើកបរក្នុងទិសដៅពីលិចទៅកើត ដើម្បីចូលសម្រាកនៅផ្ទះសំណាក់ខាងលើក៍ត្រូវម៉ូតូមកបុកពេញទំហឹង បណ្តាលឲ្យយុវជន២នាក់សន្លប់ស្តូកស្តឹង ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ជនរងគ្រោះទាំង២នាក់ខាងលើនេះ ម្នាក់ឈ្មោះ សាន សុវិ អាយុ២១ឆ្នាំ ជាមន្ត្រីយោធាកងរថពាសដែក រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង និងម្នាក់ទៀតឈ្មោះ ប៉ាក់ ម៉ារ៉ាឌី អាយុ២២ឆ្នាំ ជាមន្ត្រីយោធារថពាសដែកដូចគ្នា រស់នៅភូមិត្រពាំងប្រៃ ស្រុកថាឡាបរិវ៉ាត់ ។ ចំណែករថយន្តក្រោយកើតហេតុក៍បើករត់គេចបាត់ស្រមោល ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ