ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​​៥​នាក់​ទៀត និង​អ្នក​ពាក់ព័ន្ធ​ជាង​២០០​នាក់​ត្រូវ​យក​សំណាក​នៅ​ស្រុក​ព្រៃកប្បាស

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា…

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ប្រជាពលរដ្ឋ​ចំនួន​០៥​នាក់ រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ដែល​រស់នៅ​ក្នុងភូមិ​ស្នោ ឃុំ​ស្នោ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​បន្ត​ថា នៅ​ពេល​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​កំពុង​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​ខាងលើ និង​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ជាង​២០០​នាក់ ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ បន្ត​ទៀត ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ថា ភូមិ​ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បិទ​រយៈពេល​២​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ហើយ​អាជ្ញាធរ​នឹង​បន្ត​បិទ​ទៀត បន្ទាប់​ពី​រក​ឃើញ​អ្នក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ចំនួន​៥​នាក់​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ