ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែ គឹ​ម​យ៉ា​ន ប្រគល់​ផ្ទះ​១​ខ្នង​ជូន​លោកតា​អាយុ​៨៣​ឆ្នាំ រស់នៅ​ជាមួយ​ចៅស្រី​សតិ​មិន​គ្រប់​​ម្នាក់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោកតា​អាយុ​៨៣​ឆ្នាំ គ្មាន​ប្រពន្ធ​-​កូន រស់នៅ​ជាមួយ​ចៅស្រី​សតិ​មិន​គ្រប់​ម្នាក់​ក្នុង​ខ្ទម​ដ៏​តូច​មួយ​ប្រក់​ស្បូវ​និង​ស្លឹក​ត្នោត ស្ថិត​នៅ​ភូមិ​ប៉ោយ​តា​អុង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ទទួល​ផ្ទះ​មួយ​ខ្នង​ទំហំ​៣​ម៉ែត្រ គុណ​៤​ម៉ែត្រ ដែល​ជា​អំណោយ​របស់​លោក កែ គឹ​ម​យ៉ា​ន តាម​រយៈ​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាលខេត្ត​បន្ទាយ​

ខេត្តបន្ទាយមានជ័យ ៖ លោកតា​អាយុ​៨៣​ឆ្នាំ គ្មាន​ប្រពន្ធ​-​កូន រស់នៅ​ជាមួយ​ចៅស្រី​សតិ​មិន​គ្រប់​ម្នាក់​ក្នុង​ខ្ទម​ដ៏​តូច​មួយ​ប្រក់​ស្បូវ​និង​ស្លឹក​ត្នោត ស្ថិត​នៅ​ភូមិ​ប៉ោយ​តា​អុង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ទទួល​ផ្ទះ​មួយ​ខ្នង​ទំហំ​៣​ម៉ែត្រ គុណ​៤​ម៉ែត្រ ដែល​ជា​អំណោយ​របស់​លោក កែ គឹ​ម​យ៉ា​ន តាម​រយៈ​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាលខេត្ត​បន្ទាយ​មាន​​ជ័យ ហើយ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ នេះ ត្រូវ​បាន​កងកម្លាំង​នគរបាល​ជួយ​ធ្វើការ​សាងសង់​ជូន ។

ពេល​ជួប​ជាមួយ​និង​អ្នក​យក​ព័ត៌មាន​យើង លោកតា​បាន​ប្រាប់​ថា គាត់​ឈ្មោះ​ឈិ​ត មាឃ អាយុ​៨៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​តា​អុង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ប្រពន្ធ​ឈ្មោះ ឡុ​ក តែ​បាន​ស្លាប់​នៅ​ក្នុង​របប​វាល​ពិឃាត នា​សម័យ​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ហើយ​គាត់​គ្មាន​កូនចៅ​នោះ​ទេ ។ ចៅស្រី​ដែល​នៅ​ជាមួយនឹង​លោកតា​សព្វ​ថ្ងៃនេះ គឺជា​ចៅ​ដែល​ឪពុក​ម្តាយ​នាង​ជាប់​សាច់ឈាម​ជា​កូនក្មួយ តែ​នាង​មិនសូវ​គ្រប់ទឹក​នោះ​ទេ  ហើយ​សព្វ​ថ្ងៃនេះ គឺរ​ស់បាន​អាស្រ័យ​ដោយ​កូនក្មួយ និង​អ្នក​ជិត​ខាងគេ​ជួយ​ឧបត្ថម្ភ ដើម្បី​រស់​កំដរ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ  ។

នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ជម្រាប​ជូន​លោកតា​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​រស់នៅ​របស់​លោកតា​ជួប​នូវ​បញ្ហា​លំបាក រស់នៅ​ក្នុង​ខ្ទម​ដ៏​សែន​កំសត់​នោះ  លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ បាន​ឧបត្ថម្ភ​ផ្ទះ​មួយ​ខ្នង​ជូន​លោកតា មាន​​ទំហំ​៣​ម៉ែត្រ X ៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដើម្បី​ឱ្យ​លោកតា​រស់នៅ​បាន​សមរម្យ ក្នុង​នោះ​ដែរ​លោក​ក៏​ឧបត្ថម្ភ​អង្ករ​ចំនួន​៥០​គីឡូក្រាម និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ​។

នៅ​ថ្ងៃ​ដដែល លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ក៏​បាន​នាំ​យក​ថវិកា ដែល​ជា​អំណោយ​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ចំនួន​៣០​ដុល្លារ ទៅ​ឧបត្ថម្ភ​ជូន​ដល់​លោកស្រី​ឆេ​ន សា​លន់ អាយុ​៥៣​ឆ្នាំ ដែល​ស្វាមី​របស់​គាត់​ឈ្មោះ​អឿ ម៉ា​ន អាយុ​៥៦​ឆ្នាំ មេ​ភូមិ​ប៉ោយ​តា​អុង ទទួលមរណភាព​នោះ​ផង​ដែរ ៕