យោងតាមតុល្យការមិនទាន់ផ្លូវការនៅឡើយ និងតាមប្រភពរបស់ NBC NEWS ថា ការធ្លាក់យន្តហោះដឹកជញ្ជូនយោធា១គ្រឿងរបស់អាមេរិក កាលពីថ្ងៃទី១ តុលា នៅអាហ្វហ្គានីស្ថានបណ្តាលឱ្យមនុស្សស្លាប់១២នាក់ ។ ក្នុងចំណោមជនរងគ្រោះទាំងនេះមានទាហានអាមេរិក៥នាក់ ជនស៊ីវិល៥នាក់ដែលធ្វើការឱ្យកងទ័ព ព្រមទាំងជនស៊ីវិលអាហ្វហ្គានីស្ថាន២នាក់ដែលស្លាប់នៅលើដី ។
យន្តហោះធុន U.S.C-130 នោះបានធ្លាក់ពេលហោះចេញពីមូលដ្ឋាននៅក្រុងហ្សាឡាឡាបាដ ភាគខាងកើតប្រទេស ។ មូលហេតុនៃការធ្លាក់យន្តហោះនេះនៅពុំទាន់ដឹងនៅឡើយរហូតដល់យប់ថ្ងៃទី១ តុលា ។ ផលិតដោយក្រុមហ៊ុន LOCKEED MARTIN យន្តហោះនេះមានម៉ាស៊ីន៤ ប្រើកង្ហា ហើយអាចហោះឡើង ឬចុះចតលើផ្លូវយ៉ាងខ្លី ឬផ្លូវធម្មតាបាន ៕
ចែករំលែកព័តមាននេះ