រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ជនជាតិអូស្រ្តាលីបានដួលស្លាប់លើកប៉ាល់ទេសចរណ៍ នៅចំណុចចំណតកប៉ាល់ផែថ្ម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម៉ោងជិត៥និង៣០នាទីល្ងាចថ្ងៃទី០១ តុលា ២០១៥ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ DAVID WILLIAM អាយុ៦៧ឆ្នាំ បានដួលស្លាប់ក្នុងបន្ទប់លេខ ៣០៩ នៅលើកប៉ាល់ ឈ្មោះ AMALOTUS ដែលជាកប៉ាល់ទេសចរណ៍មកពីប្រទេសវៀតណាម ។
បើតាមភរិយាជនរងគ្រោះ មុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធឈ្មោះ ALISON JEAN អាយុ៥៩ឆ្នាំ ជនជាតិអូស្រ្តាលី បានដេកនៅលើគ្រែជាមួយជនរងគ្រោះ (ប្តី ) បន្ទាប់មកប្តីរបស់គាត់បានក្រោកដើរចូលបន្ទប់ទីក ប្រហែល ២ ទៅ ៣នាទី គាត់ក៍លឺសូរសំឡេងក្តាំង ក៍រត់ចូលទៅមើលហើយក៍ឃើញប្តីរបស់គាត់ដកចង្ការមាន់ ហើយស្លាប់តែម្តង ។
បើតាមភរិយាដដែលកន្លងមក ជនរងគ្រោះ កើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូង បច្ចុប្បន្នខាងប៉ូលិសបច្ចេកទេសកំពុងធ្វើកោសលវិច្ច័យ និងតំណាងស្ថានទូត កំពុងនៅពិនិត្យសពបន្តនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ