ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ម្នាក់ ខណៈ​ជា​សះស្បើយ​ចំនួន​១៥​នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យោង​តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នេះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ចំនួន​០១​នាក់​គឺ​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​ច​ន្ទ្រា​ខេត្តស្វាយរៀង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រុង​បា​វិត ជា​សះស្បើយ​១៥​នាក់​។ គិត​ត្រឹម​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៦…

ខេត្តស្វាយរៀង ៖ យោង​តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នេះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី​ចំនួន​០១​នាក់​គឺ​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​ច​ន្ទ្រា​ខេត្តស្វាយរៀង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រុង​បា​វិត ជា​សះស្បើយ​១៥​នាក់​។ គិត​ត្រឹម​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ រហូត​ដល់​២៨៤​នាក់ ជា​សះស្បើយ​៦៩​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​២១៥​នាក់​(​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ​១០៩​នាក់ នៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​ស្រុក​រំដួល​១៣​នាក់ និង​នៅ​មណ្ឌល​ព្យាបាល​ក្រុង​បា​វិត​៩៣​នាក់​។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ស្តី​ពី​ករណី​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​។ សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តស្វាយរៀង ស្តី​ពី​ករណី​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ មាន​ដូច​ខាងក្រោម​៖ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ