ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ម៉ឺងម៉ាត់​ លើ​ក្រុម​អ្នក​ផឹកស៊ី អំឡុង​ពេល​បិទ​ខ្ទប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សារ​ជា​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ដាក់​ចេញ​បទបញ្ជា​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់…

រាជធានី​ភ្នំពេញ ៖ សារ​ជា​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ដាក់​ចេញ​បទបញ្ជា​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​អនុវត្តន៍​វិធានការ​បិទ​ខ្ទប់​នោះ សម្តេច​តេ​ជោ ក៏​បាន​ទទួល​ដំណឹង​ថា មាន​ក្រុម​អ្នក​ផឹកស៊ី ដែល​នៅ​តែ​បន្ត ក្នុង​កម្រិត​ខុស​ៗ​គ្នា ។

ក្នុង​ឳ​កាស​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​សុំ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់​ដ៏​តឹង​រឹង​បំផុត លើ​ក្រុម​អ្នក​ល្មើសច្បាប់ ល្មើស​បម្រាម នៃ​ការ​បិទ​ខ្ទប់​រាជធានី​ខេត្ត ក្នុង​រយៈពេល​នេះ ។ សម្តេច​តេ​ជោ ក៏​បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ចាប់​បញ្ជូន​អ្នក​បំពាន​បម្រាម​ទាំងនោះ ទៅ​តុលាការ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ