ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តូច​ចិត្ត​ប្រពន្ធ​រត់​ចោល​ យក​រូប​ថត​កូនប្រុស​ពាក់​ជាប់.ករួចចង.ក​សម្លា.ប់ខ្លួន

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរសអ្នក​លក់​ទឹក​ត្រី​​ម្នាក់តូច​ចិត្ត​ប្រពន្ធ​ចុះ​ចោល​បាត់​២​ថ្ងៃ​បានសម្រេច​ចិត្ត​ចង.ក​ធ្វើ​អត្ត​ឃាត​ដោយ​មាន​រូប​ថត​កូន​ប្រុស​តូច​អាយុ​១​ខួប​ពាក់​ជាប់​.កដែរ

រាជ​ធានី​ភ្នំពេញ​ ៖ ​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរសអ្នក​លក់​ទឹក​ត្រី​​ម្នាក់តូច​ចិត្ត​ប្រពន្ធ​ចុះ​ចោល​បាត់​២​ថ្ងៃ​បានសម្រេច​ចិត្ត​ចង.ក​ធ្វើ​អត្ត​ឃាត​​នៅ​ក្នុងបន្ទប់​​ជួល​លេខ​២៣ ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​២ តុលា​នេះ ។​

អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ នៅ​លើ​ខ្លួន​សពគេ​ឃើញរូប​ថត​ក្មេង​ប្រុសតូចម្នាក់ពាក់​ជាប់.ក​​ ដែល​ទំនង​ជាមុន​ពេល​ស្លាប់​ជន​រង​គ្រោះ​បាន​យក​រូប​ថត​នោះ​មក​ពាក់​ជាប់.ករួច​ទើប​ចង.ក​សម្លាប់ខ្លួន​​។

សព​មាន​ឈ្មោះ​ឃិត ច័ន្ទ​ដារ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់​ទឹក​ត្រី​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្រម៉​លើ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ ចំណែក​ប្រពន្ធ​ឈ្មោះ​ទែន អាយុ​២៤​ឆ្នាំ មាន​កូន​ប្រុស​ម្នាក់​អាយុ​១ខួប​។

ប្រភព​បានឱ្យ​ដឹង​ថា កាល​ពី២​ថ្ងៃ​មុន​ជន​រង​គ្រោះមាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ​ តែគេមិនដឹង​ថា​ជា​រឿង​អ្វី​ទេ​ ហើយ​ប្រពន្ធ​បាន​រត់​ចោល​បាត់​២​ថ្ងៃ​ លុះ​ដល់​ថ្ងៃ​កើត​ហេតុ​នេះ​ ម៉ូយ​ទឹក​ត្រី​អត់​ឃើញ​ជន​រង​គ្រោះ​ទៅ​យក​ទឹក​ត្រី​មក​លក់​ក៏​ទូរ​ស័ព្ទ​ទៅ​សួរ​តែ​អត់មាន​អ្នក​ទទួល​។

ក្រោយ​មក​ម៉ូយ​ទឹក​ត្រី​​​បាន​ធ្វើ​ដំណើរ​មកដល់​បន្ទប់​ជួល​របស់ជន​រង​គ្រោះ​ហើយ​ស្រែក​ហៅ តែ​មិន​ឭឆ្លើយ​ ដោយ​មានការ​សង្ស័យ​​ម៉ូយ​ទឹក​ត្រី​រូប​នោះ​បាន​ឡើង​អើត​មើល​តាម​ប្រហោង​ខ្យល់​ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​ចង​.ក​ស្លាប់​បាត់​ទៅ​ហើយ៕