ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​រថយន្ត​យី​ឌុ​ប​លួច​បង្កប់​ឈើ​ប្រណីត​ដែល​ចាប់​បាន​កាលពី​ម្សិលមិញ​ដើម្បី​ធ្វើការ​ផាកពិន័យ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​យក្ស​១​គ្រឿង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ឃាត់​នៅ​ចំណុច​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម

ខេត្តកំពង់ចាម ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​យក្ស​១​គ្រឿង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ឃាត់​នៅ​ចំណុច​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម កាលពី​ព្រឹក​ម្សិលមិញ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២ តុលា​នេះ ត្រូវ​បាន​ធ្វើការ​ត្រួតពិនិត្យ ដោយ​ឱ្យ​កម្មករ​លើក​ចេញ ក៏​បានឃើញ​ឈើ​អារ និង​ឈើ​ប្រភេទ​សុ​ក្រម​ជា​ច្រើន​ដែល​បាន​លាក់​នៅ​ក្នុង​ចំនៀរ​ឈើ ។

លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​និង​កំពុង​ត្រួតពិនិត្យ​មើល​បន្ថែម​ទៀត​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កងមាស ស្ថិត​ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ ដើម្បី​មាន​ចំណាត់ការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​បរិមាណ​នៃ​ឈើ​ដែល​លួច​បង្កប់​នៅ​ក្នុង​ចំនៀរ​ឈើ​ទាំងនោះ​មាន​បរិមាណ​ប៉ុន្មាន​នៅឡើយ​ទេ​នៅ​ពេល​នេះ ៕