ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​ចិន Sinovac ដែល​កម្ពុជា​បញ្ជា​ទិញ​ជំហាន​ទី​ពីរ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១៧​មេ​សា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា វ៉ាក់សាំង​ចិន Sinovac ដែល​ជា​ការ​បញ្ជា​ទិញ​ជំហាន​ទី​ពីរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​៥០​ម៉ឺន​ដូ​ស នឹង​ដឹក​ជញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា វ៉ាក់សាំង​ចិន Sinovac ដែល​ជា​ការ​បញ្ជា​ទិញ​ជំហាន​ទី​ពីរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​៥០​ម៉ឺន​ដូ​ស នឹង​ដឹក​ជញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ២០២១ ស្អែក​នេះ ។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បញ្ជាក់​ដែរ​ថា ទោះបីជា​ប្រទេស​ចិន ស្ថិត​ក្នុង​ស្ថានភាព ដែល​មាន​តម្រូវការ​វ៉ាក់សាំង​ក៏​ដោយ ក៏​នៅ​តែ​បន្ត​ផ្តល់​ទៅ​តាម​តម្រូវការ​បញ្ជា​ទិញ​របស់​ភាគី​កម្ពុជា​ដែរ នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចំណងមិត្តភាព​ដែកថែប ប្រៀប​ដូច​បងប្អូន​រវាង​ប្រទេស​ទាំង​ពីរ ។ សង្ឃឹមថា វ៉ាក់សាំង​ចិន អាច​រួមចំណែក​យ៉ាង​សកម្ម​ជូន​ដល់​ប្រជាជន​កម្ពុជា ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​វីរុស​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ