ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​3000​នាក់​ចូលរួម​បុណ្យសព «​នាង​ឆ្មា​ប្រធាន​ស្ថានីយ​រថភ្លើង​»

8 ឆ្នាំ មុន

ឆ្មា​ញី​សម្បុរ​៣​ឈ្មោះ TAMA នៅ​ខេត្ត​រ៉ា​កា​យ៉ា​ម៉ា ប្រទេស​ជប៉ុន ទើបតែ​អស់​ជីវិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ ឆ្មា​ញី TAMA មានឈ្មោះ​ល្បីល្បាញ​ដោយសារ​បាន​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​មូលដ្ឋាន​អាច​រក​ប្រាក់​

ឆ្មា​ញី​សម្បុរ​៣​ឈ្មោះ TAMA នៅ​ខេត្ត​រ៉ា​កា​យ៉ា​ម៉ា ប្រទេស​ជប៉ុន ទើបតែ​អស់​ជីវិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ ឆ្មា​ញី TAMA មានឈ្មោះ​ល្បីល្បាញ​ដោយសារ​បាន​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​មូលដ្ឋាន​អាច​រក​ប្រាក់​បាន​ជិត​៩​លាន​ដុល្លារ​អា​​មេ​រិ​ក​ក្នុង មួយ​ឆ្នាំ​ៗ ។ ព្រោះតែ​ដូច្នេះ​ទើប​កាលពី​ឆ្នាំ​២០០៧ ឆ្មា​ញី TAMA បាន​ទទួល​ឋានៈ​ជា​ប្រធាន​ស្ថានីយ​រថភ្លើង Kishi ជាមួយ​ទឹកមុខ​គួរ​ស្រ​ទ្បា​ញ់ ដំណើរ​ទន់ភ្លន់ រហ័សរហួន ពាក់មួក​បុគ្គលិក​ផ្លូវដែក ដែល​គេ​ផលិត​ពិសេស​សម្រាប់​វា ។

នាង​ប្រធាន​ស្ថានីយ​រថភ្លើង​ជើង​៤​រូប​នេះ តែង​អង្គុយ​ត្រង់​ទ្វារ​ពិនិត្យ​សំបុត្រ​អ្នកដំណើរ ដើម្បី​ធ្វើ​គារវកិច្ច​សម្តែង​ការ​គួរសម​ចំពោះ​អ្នកដំណើរ​ដែល​ទ្បើ​ង​ជិះ​រថភ្លើង រួច​ហើយ​ជូន​គេ​ទៅ​កន្លែង​អង្គុយ ។ ព្រោះតែ​ចេះ​គ្រប់​បែប​យ៉ាងដូច​មនុស្ស TAMA ត្រូវ​បាន​អ្នកទេសចរ​ពេញចិត្ត​ពេញ​ថ្លើម នាំ​គ្នា​ទៅ​លេង​មូលដ្ឋាន​ដែល​វា​រស់នៅ​កាន់តែ ច្រើន​ទ្បើ​ង​ៗ​ក្នុង​បំណង​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ចង់​ឃើញ​មុខ​វា ។ ពី​មុន​នៅ Kishi ស្ងាត់​អ្នកដំណើរ​ពី​ក្រៅ តែ​តាំងពី​មាន​វត្តមាន​របស់ TAMA អ្នកដំណើរ​ទៅ​ពី​ក្រៅ​មាន​ច្រើន​កុះករ​រហូត ។ TAMA ក្រៅពី​បាន​ទទួល​ការ​បំពាក់​ឋានៈ​ជា​ប្រធាន​ស្ថានីយ​រថភ្លើង Kishi ថែម​ទាំង​បាន​ទទួល​និមិត្តសញ្ញា «​កិត្តិយស​មួយ​ជីវិត​» ទៀត ។

ពេល​ឈាន​ចូល​វ័យ​១៦​ឆ្នាំ សុខភាព TAMA កាន់តែ ខ្សោយ​ទៅ​ៗ ហើយ​វា​ក៏​អស់​ជីវិត ។ សព TAMA ត្រូវ​បាន​បញ្ចុះ​ក្នុង​ស្តូប​មួយ ដែល​គេ​សាងសង់​ក្បែរ​ស្ថានីយ​រថភ្លើង Kishi ដើម្បី​ឱ្យ​អ្នក​ពេញចិត្ត​ពេញ​ថ្លើម​TAMA ងាយស្រួល​ទៅ​សម្តែង​ការ​នឹករលឹក និង​ស្រ​ណេះ​អាល័យ​របស់​ខ្លួន ។ ពេល​រៀបចំ​បុណ្យសព TAMA មនុស្ស​ជាង​៣០០០​នាក់​ចូលរួម​យ៉ាង​គគ្រឹកគគ្រេង ។ ក្នុង​ពិធីបុណ្យ​នោះ លើ​តុ​សម្រាប់​ដោត​ធូប​ឱ្យ TAMA អ្នកចូលរួម​យក​ផ្កា និង​ទៀន​ដាក់​សែន​ពោរ​ពាស ខ្លះ​សែន​ត្រីខ ប្រអប់​ដែល TAMA កាល​នៅ​រស់​ចូល​ចិត្ត​ស៊ី​ទៀត​ផង ៕