ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​ពាក្យ​សំដី​ក្នុង​វង់​ផឹកស៊ី​កូនប្រសា​ទាញ​យក​កាំបិត​ឪពុកក្មេក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឪពុកក្មេក និង​កូនប្រសា​ស្រវឹងស្រា​រៀង​ៗ​ខ្លួន មាន​ទំនាស់​ពាក្យ​សំដី​នឹង​គ្នា​បង្ក​ឱ្យ​ក្លាយជា​ហិង្សា​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​ហិង្សា​នោះ បាន​កើតឡើង​នៅ​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៥​ខែ មេ​សា…

ខេត្តសៀមរាប ៖ ឪពុកក្មេក និង​កូនប្រសា​ស្រវឹងស្រា​រៀង​ៗ​ខ្លួន មាន​ទំនាស់​ពាក្យ​សំដី​នឹង​គ្នា​បង្ក​ឱ្យ​ក្លាយជា​ហិង្សា​របួសធ្ងន់​ម្នាក់ ។

ហេតុការណ៍​ហិង្សា​នោះ បាន​កើតឡើង​នៅ​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៥​ខែ មេ​សា ឆ្នាំ​២០២១ នៅ​ភូមិ​ប្រដាក់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​បុរស​ជា​កូនប្រសា​ឈ្មោះ រួម រួយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក បាន​យក​កាំបិត​ផ្គាក់​ដង​ដែក​កាប់​ទៅ​លើ​ឪពុកក្មេក​ឈ្មោះ លឿន វ៉ា​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំ​ក្បាល​ផ្នែក​ខាងលើ​ស្តាំ​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក​ដេរ​ចំនួន​ដប់​ថ្នេរ ។

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា មូលហេតុ​ទំនាស់​ពាក្យ​សំដី​ដាក់​គ្នា​ក្នុង​ស្ថានភាព​ស្រវឹងស្រា​រៀង​ៗ​ខ្លួន​រហូត​ដល់​កូនប្រសារ​ទាញ​យក និង​មក​កាន់​ឪពុកក្មេក​បណ្តាល​ឱ្យ​របួសធ្ងន់ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ