សង្កៀតធ្មេញជាការកកិតកៀបគ្នារវាងធ្មេញ និងធ្មេញងាយធ្វើឱ្យធ្មេញសឹករេចរឹលរហូតប្រេះ បែកបង្កការឈឺចាប់ទៅដល់បណ្ដូលធ្មេញ និងរំខាន់ដល់ដំណេកខ្លួនឯង និងអ្នកដទៃ ។ ចំពោះមូលហេតុដែលបណ្ដាលឱ្យមានការសង្កៀតធ្មេញនេះមកពី ៖
-មកពីបាក់តេរី ឬប៉ារ៉ាស៊ីតម្យ៉ាងដែលមាននៅក្នុងឈាម ក្រពះ ពោះវៀន ហើយធ្វើចលនានៅពេលយប់ ។ នៅពេលដែលលោកអ្នកគេងនៅពេលយប់វាធ្វើចលនានៅលើធ្មេញបង្កឲ្យរមាស់ និងធ្មេញសង្កៀតគ្នាតែម្តង ។ អត្រានៃការសង្កៀតធ្មេញនេះមានរហូតដល់៩៩ភាគរយដែលអ្នកសង្កៀតធ្មេញគេងរើបម្រះ ឬរមៀលពេញគ្រែ ។ លោកអ្នកដែលមានបញ្ហាសង្កៀតធ្មេញច្បាស់ជាគេងមិនបានស្កប់ស្កល់ទេ មិនតែប៉ុណ្ណោះអាចរំខានដល់អ្នកដទៃដែលគេងនៅក្បែរទៀតផង ។
ការសង្កៀតធ្មេញអាចបណ្តាលឲ្យមានផលប៉ះពាល់ជាច្រើនដូចជា ៖
-បង្កឱ្យធ្មេញឆាប់ឌ្រុតទ្រោមមុនអាយុ
-ធ្មេញឆាប់រេចរឹល និងប្រេះបែក បន្ដិចម្ដងៗរហូតបែកជាផ្ទាំង ។
-ក្នុងករណីធ្មេញសឹករេចរឹលតិចតួច លោកអ្នកគួរតែរកវិធីធ្វើយ៉ាងណាកុំឱ្យសឹករេច បន្ថែមទៀត ហើយវិធីដែលល្អលោកអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយទន្តពេទ្យដើម្បីពិនិត្យ និងបញ្ចុះមេរោគប៉ារ៉ាស៊ីត ឬបាក់តេរីចោលឲ្យអស់ ។
ការគេងសង្កៀតធ្មេញនេះមិនត្រឹមតែបង្កឲ្យខូចធ្មេញប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យធ្មេញឈឺចាប់ពិបាកទ្រាំទៀតផង ។ លើសពីនេះជាការរំខាន់ដល់ដំណេកអ្នកដទៃដែលគេងក្បែរផងដែរ ដូច្នេះដើម្បីសម្រួលដល់បញ្ហានេះគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញព្យាបាលបំបាត់ការគេងសង្កៀតធ្មេញ ៕
ចែករំលែកព័តមាននេះ