ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងផ្តាច់ជីវិត​ក្មេ.ង​ស្រីម្នាក់​ បំបែក​បានហើយ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ដោយ​មានការ​ចង្អុលបង្ហាញពី​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង…

ខេត្តសៀមរាប​ ៖​ ដោយ​មានការ​ចង្អុលបង្ហាញពី​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ ស្នងការ​រង​ទទួល​ជំនួយការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បានឱ្យ​លោក​វរ​សេនី​យ៏​ទោ សុខ ម៉េ​ង​អ៊ា​ង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​សហ​ការជាមួយ​លោក វរសេនីយ៍ទោ តាំង លី​ហេង អធិការ​ស្រុក​ជីក្រែង និង កម្លាំង​រាជ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ជីក្រែង ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ជនជាតិ​វៀតណាម​ម្នាក់ ពាក់ព័ន្ធ​​ករណី​វា.យ​សម្លា.ប់​ក្មេង​ស្រី​ជនជាតិ​វៀតណាម​ម្នាក់​ រួចរត់​គេចខ្លួនកាលពី​កន្លង​ទៅ​ថ្មី​នេះ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ​ខែមេសា​ ឆ្នាំ​២០២១ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​១៤ ​ខែមេសា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ស្រុក​ជីក្រែង ខេត្តសៀមរាប​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ ស្នងការ​រង​ទទួល​ជំនួយការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ កាលពីល្ងាច​ថ្ងៃ​ទី​១៤ មេសា កន្លងទៅ​​នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញពី​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ លោក បានឱ្យ​លោក​វរសេនីយ៍ទោ សុខ ម៉េ​ង​អ៊ា​ង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ ចុះ សហ​ការណ៍ ជាមួយ​លោក វរសេនីយ៍ទោ តាំង លី​ហេង អធិការ​ស្រុក​ជីក្រែង និង កងកម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណីឃា.តកម្ម កាលពី​ថ្ងៃ​ទី១៣​ ខែមេសា​ ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ស្រុក​ជីក្រែង ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​​ផង​ដែរ ​។

​លោក​បាន​បញ្ជាក់ ថា ជន​រង​គ្រោះ​ឈ្មោះ វៀង ធី​គឹ​ម​មួយ ភេទ​ស្រី អាយុ ១៣​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​កើតហេតុ ខាងលើ ត្រូវ​បាន​ជនសង្ស័យ​វា.យចំ​ក្បាល ​បណ្តាល​ឱ្យ​ស្លា.ប់​នៅ​​នឹង​កន្លែង​ ។

​លោក​បន្ថែម​ថា ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ១​នាក់ ឈ្មោះ ង្វៀ​ន វ៉ា​ន់​ហ៊ាន ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

​ក្រោយ​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព សម្លា.ប់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ដោយ​ខឹង​ជន​រង​គ្រោះជេរ​ប្រមាថ ទើប​រូបគេ​ខឹងក៏​យក​ញញួរ​វា.យ​ជន​រង​គ្រោះ​ចំ​ក្បាល បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​តែ​ម្តង​ ។

​លោក​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​ជំនាញ​បាន​រៀបចំ​សំណុំរឿង​នេះ ដើម្បី​ខ្លួន​បញ្ជូន​សង្ស័យ និង វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ