ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន មិន​អត់ឱន​ឲ្យ​មន្ត្រី​ដែល​ទម្លាយ​សារ​សំឡេង​របស់​សម្តេច មុន​ចេញ​សេចក្តីសម្រេច

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃ​ទី​១៤ ខែមេសា ២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃ​ទី​១៤ ខែមេសា ២០២១​នេះ បាន​ថ្លែង​សារ​ពិសេស និង​បន្ទាន់ ពាក់ព័ន្ធ​ការ​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។

ការ​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ សង្ឃឹមថា​បងប្អូន​នឹង​បាន​យល់​ពី​គោលបំណង​របស់​រាជរដ្ឋាភិបាល មិនមែន​ជា​ការ​សម្លាប់​ប្រជាពលរដ្ឋ​ដោយ​បង្អត់អាហារ​នោះ​ទេ ។

ក្នុងអំឡុងពេល​ថ្លែង​សារ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សុំ​អភ័យទោស ដោយសារ​តែ​មិន​ទាន់​សេចក្តីសម្រេច​ផង ប៉ុន្តែ​បែរជា​បាន​បែកធ្លាយ​ជា​មុន ដោយ​បុគ្គល​ខ្វះ​ការ​ទទួលខុសត្រូវ នៅ​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស និង​រដ្ឋ ។

សម្តេច​តេ​ជោ ហ៊ុន សែន មិន​អត់ឱន​ឲ្យ​ទេ សកម្មភាព​ទាំងនោះ​នឹង​ត្រូវ​ទទួល​នូវ​វិន័យ​ពេល​ក្រោយ នៅ​ពេល​ដែល​ស្រាវជ្រាវ​រក​ឃើញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ