ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង បង្ហាញអត្តសញ្ញាណ​អ្នកមានវិជ្ជមាន​ជំងឺកូវីដ១៩ ចំនួន ១៣នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណ​អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ១៣នាក់ ដែលក្រសួង​សុខាភិបាល បានប្រកាសនៅថ្ងៃទី១៣​ ខែមេសា។ រដ្ឋបាលខេត្ត…

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណ​អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ១៣នាក់ ដែលក្រសួង​សុខាភិបាល បានប្រកាសនៅថ្ងៃទី១៣​ ខែមេសា។ រដ្ឋបាលខេត្ត ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បាន​ទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ទាំងនោះ ឲ្យទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក ឲ្យបានខ្ជាប់ខ្ជួន​តាមការណែនាំរបស់ក្រសួង​សុខាភិបាល​។

ក្រៅពីនោះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានប្រកាសពី​អ្នកជំងឺកូវីដ១៩ ម្នាក់ ឈ្មោះ កែវ សុភ័ក្រ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាអ្នកលក់ដូរសម្ភារ គ្រឿងសំណង់ ថ្នាំលាប មានទីលំនៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ អ្នកជំងឺ​ថ្មីនេះ បានទៅទីតាំង ដូច​ខាងក្រោម៖ ផ្ទះលក់ដូរគ្រឿងសំណង់ លក់ថ្នាំពណ៌ និងថ្នាំលាបផ្ទះ យីហោ ក្រុមហ៊ុន អ៊ិល ធី អិន ជី ប្រូភើធី ឯ.ក  L T N G PROPERTY CO.,LTD ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ​មជ្ឈមណ្ឌល​កំសាន្ត ​BS (​ការដ្ឋាន​សំណង់​) ផ្សារ​​អន្តរជាតិ ​(​តូប​លក់​បន្លែ ត្រី​សាច់ ខាងលិច​ផ្សារ អ្នកលក់​ពង​ទា​កូន​នៅខាងមុខ​ផ្សារ និង​ផ្ទះ​លក់​ថ្នាំពេទ្យ​ខាងកើត​ផ្សារ​អន្តរជាតិ​) ផ្សារ​រាត្រី (​ផ្ទះ​ពេទ្យ​សុផល​) និងPharmacy នៅ​ជិត​ហាង​កាហ្វេ​តានី។ 

ដូច្នេះ​ប្រជាពលរដ្ឋ ដែលរស់នៅ និងទៅកាន់ទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅអតីតយានដ្ឋាន Mr.So ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឬទំនាក់ទំនងមកក្រុមការងារ📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ ដោយ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ