អ្នកបើកបររ៉ឺម៉ក រ៉ឺម៉កកង់៣ និងរថយន្តឈ្នួល ជិត ២០០នាក់ នៅខេត្តសៀមរាប ស្ម័គ្រចិត្តទទួលចាក់​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបររ៉ឺម៉ក រ៉ឺម៉កកង់៣ និងរថយន្តឈ្នួល ជិត ២០០នាក់ នៅខេត្តសៀមរាប ស្ម័គ្រចិត្តទទួលចាក់​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩

3 អាទិត្យ មុន
  • Phnom Penh

ខេត្តសៀមរាប៖ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបសំណេះ​សំណាលជាមួយអ្នកបើកបររថយន្តឈ្នួល រ៉ឺម៉ក…

ខេត្តសៀមរាប៖ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបសំណេះ​សំណាលជាមួយអ្នកបើកបររថយន្តឈ្នួល រ៉ឺម៉ក រ៉ឺម៉កកង់បី ជិត ២០០នាក់ ដែលពួកគាត់ បានស្ម័គ្រចិត្ដទទួល​ចាក់វ៉ាក់សាំងដូសទី១ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​។

លោក​​អភិបាល​ខេត្ត បានផ្តាំផ្ញើដល់អ្នកទទួលវ៉ាក់សាំង​ថា ការចាក់វ៉ាសាំងនេះ មិនត្រឹមតែការពារខ្លួនឯងទេ គឺអាចជួយឲ្យពួក គាត់អាចបន្តប្រកបរបរនេះ និងទទួលបានចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃផ​ងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏អរគុណដល់បងប្អូន ដែលប្រកបរបរបើករ៉ឺម៉កកង់បី រ៉ឺម៉ក និងរថយន្តឈ្នួល  ដែបានស្ម័គ្រចិត្តមក​ចាក់វ៉ាក់សាំង។

ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់អ្នកបំរើផ្នែកសេវាទេសចរណ៍ ប្រតិបត្ដិករទេសចរណ៍ស្ម័គ្រចិត្ត​ ទទួលបានការចាក់​វ៉ាក់សាំង​ជំងឺកូវីដ​១៩នេះ អោយបានគ្រប់គ្នាៗ ដើម្បីខេត្តសៀមរាប អាចមានលទ្ធភាព​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ នាពេលឆាប់ៗ ខាងមុខនេះ។

ក្នុងនាមអាជ្ញាធរខេត្ត លោក​សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បានទទួលវ៉ាក់សាំង  Sinovac នាព្រឹកនេះ ហើយ​​ជំហ៊ានទី២ នឹងបន្តចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ ឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ ច័ន្ទ រស្មី

Picture
Picture
Picture
Picture
Picture
Picture
Picture