ទង់ជាតិអាហ្វហ្គានីស្ថានបក់រវិចជាថ្មីឡើងវិញនៅក្រុងគុនឌុសភាគខាងជើងអាហ្វហ្គានីស្ថាន។ កងទ័ពអាហ្វហ្គានីស្ថានជាមួយការជួយទ្រទ្រង់របស់កងទាហានពិសេសអូតង់វាយដណ្តើមយកបានទីក្រុងសំខាន់នេះពីពួកឧទ្ទាមតាលីបង់វិញ កាលពីថ្ងៃទី១ តុលា ។
ការវាយដណ្តើមយកទីក្រុងនេះវិញ បន្ទាប់ពីពួកតាលីបង់លុកចូលកាន់កាប់រយៈពេល៣ថ្ងៃមក ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក សឺឌីក សឺឌីកគី ប្រកាសពីព័ត៌មានល្អនោះតាម TWITTER ។ ចំណែកលោក អាយូប សាឡានហ្សុី អនុរដ្ឋមន្ត្រីមហាផ្ទៃ អះអាងថា ក្រុងគុនឌុសដណ្តើមយកបានវិញដោយសារប្រតិបត្តិការពិសេសមួយ ដែលក្នុងពេលនោះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត ។ សាកសពរបស់ពួកយុទ្ធជនតាលីបង់នៅរាយប៉ាយតាមដងវិថីទាំងឡាយនៃទីក្រុងនោះ៕
ចែករំលែកព័តមាននេះ