អ្នកទទួលខុសត្រូវនៃសន្តិសុខឃើតម្នាក់គូសបញ្ជាក់ថា ពួកយុទ្ធជនឃើតកាលពីថ្ងៃទី៣០ កញ្ញា វាយរំដោះភូមិ៧ស្ថិតក្រោមការត្រួតត្រារបស់ពួករដ្ឋអ៊ិស្លាមនៅខេត្ត គៀរគុក សំបូរប្រេងនាភាគខាងជើងអីុរ៉ាក់ ។
គាំទ្រដោយការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះនាំមុខដោយសហរដ្ឋអាមេរិក កងកម្លាំងឃើតបានបើកការវាយលុកមួយនាព្រឹកព្រលឹម ដើម្បីដណ្ដើមយកពីពួករដ្ឋអ៊ិស្លាមនូវភូមិទាំងឡាយស្ថិតនៅភាគខាងត្បូង និងភាគខាងលិចទីប្រជុំជនខេត្តគៀរគុក ដែលស្ថិតនៅចម្ងាយប្រមាណជា២៥០គីឡូម៉ែត្រ ខាងជើងក្រុងបាដាដ ។
ពួកយុទ្ធជនឃើតបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយពួកយុទ្ធជនក្រុមរដ្ឋអ៊ិស្លាម ហើយអាចដណ្ដើមត្រួតត្រាភូមិ១២ ។ ពួកគេបន្តវាយលុកទៅមុខឆ្ពោះទៅកាន់ទីក្រុង HAWIJAH ស្ថិតក្នុងកណ្ដាប់ដៃពួកអ៊ិស្លាមនិយមជ្រុល ។ ទីក្រុងនោះស្ថិតនៅចម្ងាយប្រហែលជា៦០គីឡូម៉ែត្រ ខាងលិចក្រុងគៀរគុក ។ សម្រាប់ពេលនេះពុំទាន់មានខាងណារៀបរាប់ពីជនរងគ្រោះឡើយ។ ការប្រយុទ្ធនគ្នានៅបន្ត ព្រោះពួកយុទ្ធជនឃើតប៉ុនប៉ងវាយរំដោះមូលដ្ឋានឯទៀតៗ ស្ថិតក្នុងដៃពួករដ្ឋអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ