ទង់ជាតិប៉ាឡេស្ទីនត្រូវបានបង្ហូតកាលពីថ្ងៃទី៣០ កញ្ញា ជាលើកដំបូងនៅទីស្នាក់ការ អ.ស.ប ក្រុងញូវយ៉ក ដែលនោះជាព្រឹត្តិការណ៍និមិត្តរូបមួយ ។
ទង់ជាតិប៉ាឡេស្ទីនពណ៌ក្រហម ខ្មៅ ស និងខៀវ ត្រូវបានបង្ហូតនាវេលាម៉ោង១៣និង១៥នាទី ម៉ោងនៅក្រុងញូវយ៉កនៅក្នុងសួនច្បារនៃវិទ្យាស្ថានអន្តរជាតិ ហើយបន្ទាប់មកត្រូវយកទៅដាក់រួមជាមួយទង់ជាតិរបស់រដ្ឋជាសមាជិក អ.ស.ប ១៩៣ រួមទាំងទង់ជាតិរបស់បុរីវ៉ាទីកង់ ដែលដូចគ្នានឹងប៉ាឡេស្ទីនដែរមានលក្ខន្តិកៈជារដ្ឋពុំមែនសមាជិក ។
មុនពេលចាប់ផ្តើមពិធីបង្ហូតទង់ជាតិនេះ ដែលចូលរួមដោយមនុស្សជាច្រើន ក្នុងនោះមានអគ្គលេខាធិការ អ.ស.បផង ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដអាប់បាស់ ថ្លែងថា ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមនិយាយទៅកាន់ប្រជាជនខ្ញុំនៅគ្រប់ទិសទីថា សូមបងប្អូនបង្ហូតទង់ជាតិប៉ាឡេស្ទីនឱ្យបានខ្ពស់បំផុត ព្រោះនេះជានិមិត្តរូបនៃអត្តសញ្ញាណរបស់យើង ។ វាជាថ្ងៃប្រកបដោយមោទនភាពបំផុត ។
មុននេះបន្តិច លោក អាប់បាស់ ទាមទារនៅវេទិកាមហាសន្និបាត អ.ស.ប ថា ប៉ាឡេស្ទីនគួរទទួលបានការទទួលស្គាល់ជារដ្ឋសមាជិកពេញសិទ្ធិមួយ ៕
ចែករំលែកព័តមាននេះ