ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌួ​ង ឆាយ និង​ភរិយា​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឌួ​ង ឆាយ និង​ភរិយា នៅ​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា​ម្សិលមិញ បាន​នាំ​ថវិកា​ចំនួន​៤​លាន​រៀល ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​មាន​លោក Dr.Denis Laurent អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជា​អ្នក​ទទួល​ផ្ទាល់ ។

លោក ឌួ​ង ឆាយ បាន​ថ្លែង​ថា ដោយ​មើលឃើញ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​មាន​លោក​វេជ្ជបណ្ឌិត Beat Richner ជា​ប្រធាន និង​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា មានការ​ខ្វះខាត​ថវិកា​ដើម្បី​ជួយ​ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​លោក​និង​ភរិយា​បាន​ចំណាយ​ធន់​ធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​លំបាក​ខ្លះ​ៗ​របស់​មន្ទីរពេទ្យ និង​ដើម្បី​ជួយ​ទ្រទ្រង់ ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ដែល​មួយ​ថ្ងៃ​ៗ មក​ទទួល​ការ​ព្យាបាល​រាប់​ពាន់​នាក់ ។

លោក ឌួ​ង ឆាយ បាន​បញ្ជាក់​ថា ពី​ពេល​នេះ​តទៅ មុន​និង​ទិញ​រថយន្ត​ទំនើប លោក​និង​ភរិយា​ត្រូវ​តែ​ជួយ​ដល់​សង្គម​លើ​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល​ឱ្យ​បាន​១០០.០០០​ដុល្លារ​សិន ហើយ​លោក​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​អ្នក​ទាំងអស់​គ្នា​តាម​លទ្ធភាព​ទោះ​តិច​ក្តី​ច្រើន​ក្តី លោក​សង្ឃឹមថា​ពូ​មីង​បងប្អូន​នឹង​គាំទ្រ ។

ក្នុង​មួយ​ឆ្នាំ​ៗ មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ចំណាយ​ថវិកា សម្រាប់​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥត​គិតថ្លៃ ចំនួន​ប្រមាណ​ពី​៤២​ទៅ​៤៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ជួយ​ព្យាបាល​កុមារ​កម្ពុជា​បាន​១៤,៥​លាន​នាក់​មក​ហើយ ៕