ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្ស​ស្រី​ម្នាក់​អត់​បាន​ប្រឡង​បាក់​ឌុប​ដោយ​សារ​កើត​ជំងឺ​របេងបាន​ទទួល​អំណោយ​លោក​អាត់​ ខែម

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តបាន​​នាំ​យក​អំណោយ​របស់​លោក​ឧត្តម​សេនី​យ៍ អាត់ ​ខែ​ម ​ស្នងការ​ខេត្ត​ចែក​ជូន​សិស្ស​ស្រី​ម្នាក់​មិន​បាន​ប្រឡង​ឆ្នាំ​នេះដោយ​សារ​កើត​ជម្ងឺរបេង​ស្គមរីងរៃ​នៅ​មន្ទីរពេទ្យ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តបាន​​នាំ​យក​អំណោយ​របស់​លោក​ឧត្តម​សេនី​យ៍ អាត់ ​ខែ​ម ​ស្នងការ​ខេត្ត​ចែក​ជូន​សិស្ស​ស្រី​ម្នាក់​មិន​បាន​ប្រឡង​ឆ្នាំ​នេះដោយ​សារ​កើត​ជម្ងឺរបេង​ស្គមរីងរៃ​នៅ​មន្ទីរពេទ្យ​។

ការ​នាំ​យក​អំណោយ​ចែក​ជូន​សិស្ស​ស្រី​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​១ ​តុលា​ ២០១៥ ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។

សិស្ស​ស្រី​កើត​ជម្ងឺរបេង​ខាងលើ​ឈ្មោះ​ទត ​ធីតា​ អាយុ​២១​ឆ្នាំ​ រៀន​ថ្នាក់​ទី១២ នៅ​វិទ្យាល័យ​ទួល​ប្រាសាទ ​ក្នុងភូមិ​ទួល​ប្រាសាទ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ និង​មាន​ទីលំនៅ​ភូមិ​ចាន់គិរី​ សង្កាត់​ប៉ោយ​ប៉ែ​ត​។

សិស្ស​ស្រី​​រូប​នេះ​បាន​ទទួល​អំណោយ​របស់​លោកស្នងការ​ខេត្តបន្ទាយមានជ័យ​តាម​រយៈ​លោក​អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​២០​ម៉ឺន​រៀល ​និង​អង្ក​១កា​រុង​ស្មើ​៥០​គីឡូក្រាម​។

ក្រៅពី​សិស្ស​ស្រី​ខាងលើ​ លោក​សៅ​ សា​រឿ​ន​ នាយ​ផ្នែក​នគរបាល​ចរាច​ណ៍សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ក្រុង​ក៌​បាន​ផ្តល់​ថវិកា​ជូន​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៍ ​និង​របេង​៨​នាក់​ផ្សេង​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ​ដដែល​នះ​ផង​ដែរ​៕